កូនខ្មែរគួរដឹង! នេះជាបញ្ជីរាយនាមប្រាសាទខ្មែរ ស្ថិតនៅប្រទេសថៃនាពេលបច្ចុប្បន្ន

//s9.kh1.co/65/65267a951e9c8d430155aace8a009020e12c88e0.jpg
សង្គម

 ១៤-កញ្ញា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

នេះជាបញ្ជីរាយនាមប្រាសាទខ្មែរដែលស្ថិតនៅប្រទេសថៃនាពេលបច្ចុប្បន្ន ដែលយើងគួរចាំ

យល់ដឹង: ឆ្លងកាត់នៅរបត់ប្រវត្តិសាស្រ្ត សង្រ្គាមផ្ទៃក្នុង ជម្លោះដណ្តើមរាជ្យ និងការជ្រៀតជ្រែកពីសំណាក់ប្រទេសជិតខាង ប្រទេសខ្មែរ ឬរាជាណាចក្រកម្ពុជា បានចុះទន់ខ្សោយឥទ្ធិពល និងបានធ្លាក់ចុះពីប្រទេសមហាអំណាចមួយនៅជ្រោយឥណ្ឌូចិន ព្រមទាំងបានបាត់បង់វិសាលភាពទឹកដី ដោយនៅពេលបច្ចុប្បន្នសល់ត្រឹម ១៨១,០៣៥ គីឡូម៉ែត្រក្រឡាតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ងាកមកស្គាល់សម្បត្តិវប្បធម៌ និងសំណង់ប្រាសាទដែលមានបន្សល់ទុកលើអតីតទឹកដីខ្មែរ ដោយនៅក្នុងនោះ ប្រាសាទខ្មែរបុរាណដែលមាននៅសល់ក្នុងប្រទេសថៃបច្ចុប្បន្នរួមមាន÷

១/. ប្រាសាទពិមាយ (សៀម​អាន​ថា ភិម៉ាយ មក​ពី​សំស្ក្រឹត វិមាយ « គ្មាន​មាយា » ជា​ព្រះ​នាម​របស់​ព្រះ​ពុទ្ធ ១ ព្រះ​អង្គ) ដែលអតីតកាលស្ថិតនៅក្នុងខេត្តមាក់ត្រា អាណាចក្រខ្មែរ។ បច្ចុប្បន្នស្ថិតនៅ ខេត្ត​នគរ​រាជសីមា ប្រទេសថៃ(សៀម

https://s9.kh1.co/__image/w=600,h=399,q=100/c7/c72b9b59c0d2053f7c36895777f92c126f836329.jpg

២/.ប្រាសាទភ្នំរុង  (ពាក្យ​ថា រុង ជា​ពាក្យ​ខ្មែរ​បុរាណ មាន​ន័យ​ថា « ធំ ») ដែលអតីតកាលស្ថិតនៅក្នុងខេត្តបុរីរម្យ អាណាចក្រខ្មែរ។ បច្ចុប្បន្នស្ថិតនៅ ខេត្ត​បូរីរ៉ាម ប្រទេសថៃ(សៀម

ប្រាសាទភ្នំរុង
ប្រាសាទភ្នំរុង

៣/.ប្រាសាទ​មឿង​តាំ ខេត្តបុរីរម្យ

ប្រាសាទ​មឿង​តាំ
ប្រាសាទ​មឿង​តាំ

៤/.ប្រាសាទ​ភ្នំក្រវ៉ាន់ ខេត្តនគររាជសីមាមា (​គោរាជ)

ប្រាសាទ​ភ្នំក្រវ៉ាន់
ប្រាសាទ​ភ្នំក្រវ៉ាន់

៤/.ប្រាសាទស្ដុកកក់ធំ​ ខេខេត្តស្រះកែវ

ប្រាសាទស្ដុកកក់ធំ
ប្រាសាទស្ដុកកក់ធំ

៥/.ប្រាសាទមឿងសិង្ហ ខេខេត្តកាញ្ចនបុរី

ប្រាសាទមឿងសិង្ហ
ប្រាសាទមឿងសិង្ហ

៦/.ប្រាសាទភូមិសម្បូណ៌​ ខេត្ត​ស៊ីសៈកេត 

ប្រាសាទភូមិសម្បូណ៌
ប្រាសាទភូមិសម្បូណ៌

៧/.ប្រាសាទនាងរាំ ខេត្ត​នគរ​រាជសីមា (​គោរាជ)

ប្រាសាទនាងរាំ
ប្រាសាទនាងរាំ

៨/.ប្រាសាទប្រាង្គគូ ខេត្ត​ស៊ីសៈកេត 

ប្រាសាទប្រាង្គគូ
ប្រាសាទប្រាង្គគូ

៩/.ប្រាសាទស៊ីខរភូមិ ខេត្ត​សុរិន្ទ 

១០/.ប្រាសាទ​ជាង​ប៉ី ខេខេត្តសុរិន្ទ៕

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T