Xiaomi ត្រៀមខ្លួនដាក់បង្ហាញ Redmi 10 បន្ទាប់ពី Redmi 9 បំបែកកំណត់ត្រាលក់លើសពីការរំពឹងទុក!

//s9.kh1.co/13/13de8b4b7c6cedd9a307145039f98a00ac7fd49a.jpg
បច្ចេកវិទ្យា

 ១៤-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ប៉ុន្មានឆ្នាំចុងក្រោយនេះ Xiaomi បានវិវត្តខ្លួនយ៉ាងលឿន និងបង្កើតកិត្តិនាមដ៏ល្បីល្បាញនៅក្នុងវិស័យស្មាតហ្វូនលើទីផ្សារអន្តរជាតិ។

ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ Xiaomi បានវិវត្តខ្លួនយ៉ាងលឿន និងបង្កើតកិត្តិនាមដ៏ល្បីល្បាញនៅក្នុងវិស័យស្មាតហ្វូនលើទីផ្សារអន្តរជាតិ។ ហើយនៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២១ Xiaomi ក៏បានក្លាយជាក្រុមហ៊ុននាំចេញស្មាតហ្វូនជាប់ចំណាត់ថ្នាក់លេខ២ទូទាំងពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ ១ ទៅលើទីផ្សារភាគហ៊ុនស្មាតហ្វូននៅក្នុងប្រទេស និងតំបន់ចំនួន ២២ ផងដែរ ។ ក្នុងការប្រកាសពីសមិទ្ធផលរបស់ខ្លួន Xiaomi ក៏បានប្តេជ្ញាសន្យាថានឹងនៅតែបន្តផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ដល់អ្នកគាំទ្រ Xiaomi បន្ថែមទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=650,q=100/38/38f7a521f4de8b92ee45799730d3e973f213c8e7.jpg

គួររលឹកឡើងវិញផងដែរថា កាលពីពេលកន្លងទៅ Xiaomi ក៏ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការនាំចេញនូវ Redmi 9 ចំនួនសរុបជាង ៧២ លានគ្រឿងទូទាំងពិភពលោក ដែលជាលទ្ធផលដ៏គួរអោយស្ងប់ស្ងែងមួយ។

https://s9.kh1.co/__image/w=650,h=366,q=100/64/64ac65ca25ad5c0bb112a1df356b0cfe5fbc3e19.png

ហេតុផលដែលអ្នកប្រើប្រាស់ភាគច្រើនពេញចិត្តទៅលើ Redmi 9 គឺស្មាតហ្វូននេះមានទំហំម៉ាស៊ីនខ្លាំងជាមួយ ទំហំរ៉េម 4GB មេម៉ូរី 64GB បំពាក់នូវបច្ចេកវិទ្យទំនើប ប្រើប្រាស់នូវបន្ទះឈីប Helio G80 និងអេក្រង់ទំហំ 6.53-inch FHD+ អ្វីដែលរឹតតែពិសេសសម្រាប់អ្នកប្រើប្រាស់ គឺបើទោះបីជាវាមានសមត្ថភាពខ្ពស់តែតម្លៃរបស់ស្មានហ្វូននេះគឺសមរម្យល្អ ធ្វើអោយវាជាជម្រើសដែលមិនអាចមើលរំលងបានរបស់អ្នកប្រើប្រាស់ទាំងឡាយ។

យ៉ាងណាមិញ Xiaomi មិនបានបញ្ឈប់សក្តានុពលរបស់ខ្លួនត្រឹមនេះទេ តែ Xiaomi បានត្រៀមខ្លួនយ៉ាងរួចរាល់ក្នុងការបើកបង្ហាញនូវអ្នកស្នងតំណែងថ្មីឆាប់ៗនេះគឺ Redmi 10 Level Up! ជាស្មានហ្វូនដែលកាលីបជាងមុន ខ្លាំងជាងមុន។

https://s9.kh1.co/__image/w=650,h=650,q=100/bf/bff1c346710d24049784204172988055e16c6b00.png

ចង់ដឹងថាសមត្ថភាពរបស់ Redmi 10 នឹងខ្លាំង ហើយពិសេសជាងសិស្សច្បងខ្លួនយ៉ាងណា កុំភ្លេចរង់ចាំតាមដានព័ត៌មានលម្អិត នៅថ្ងៃទី​ ១៦ ខែកញ្ញានេះ នៅក្នុងកម្មវិធីដាក់សម្ពោធជាផ្លូវការលើកដំបូងនូវស្មាតហ្វូន Redmi 10 នៅក្នុងប្រទេសកម្ពុជាទាំងអស់គ្នា។​ កាន់តែរំភើបគឺនៅក្នុងថ្ងៃនោះក៏នឹងមានការលេងហ្គេមផ្តល់រង្វាន់ Redmi 10 ដ៏ពិសេសអស្ចារ្យផងដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមតាមដានគេហទំព័រហ្វេសប៊ុកផ្លូវការ Xiaomi Cambodia

https://s9.kh1.co/__image/w=650,h=366,q=100/da/dad5acc4fffa9b9910907bc7f49a13c0e7e3d7bb.png
https://s9.kh1.co/__image/w=650,h=366,q=100/58/581a22fb2e5c8115604f467e88bed4f758aa8d31.png
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T