អ្នកជិះម៉ូតូត្រូវប្រយ័ត្ន! ក្រុមហ៊ុន Apple ព្រមានថា កម្លាំងញ័រពីម៉ាស៊ីនម៉ូតូ អាចធ្វើឲ្យកាមេរ៉ា iPhone ខូច

https://s9.kh1.co/f7/f7b65eca497221935dd9e295e5aad5c0040ceb71.jpg
បច្ចេកវិទ្យា
 14-Sep-2021 10am · a year ago

កាមេរ៉ានៅលើឧបករណ៍របស់ពួកគេអាចនឹងខូច ដោយសារការប៉ះពាល់ទៅនឹងប្រេកងរំញ័រ ដូចជាការបង្កើតឡើងដោយម៉ាស៊ីនម៉ូតូដែលមានថាមពលខ្ពស់។

បរទេស៖ ក្រុមហ៊ុន Apple បានចេញផ្សាយឯកសារការថែទាំថ្មីមួយ ដែលព្រមានអ្នកប្រើប្រាស់ទូរសព្ទ iPhone ថា កាមេរ៉ានៅលើឧបករណ៍របស់ពួកគេអាចនឹងខូច ដោយសារការប៉ះពាល់ទៅនឹងប្រេកងរំញ័រ ដូចជាការបង្កើតឡើងដោយម៉ាស៊ីនម៉ូតូដែលមានថាមពលខ្ពស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឡេនកាមេរ៉ាជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាទប់លំនឹងរូបភាព optical image stabilization (OIS) ឬ closed-loop autofocus (AF) អាចនឹងខូចខាត ដោយសារតែមានការប្រើប្រាស់ gyroscopes ឬ magnetic sensors នៅក្នុងទូរសព្ទ ដើម្បីជួយរក្សាចលនានិងរំញ័រ នៅពេលថតរូបឬវីដេអូ។ ដោយសារតែហានិភ័យនេះ Apple បានណែនាំឲ្យអ្នកប្រើប្រាស់ កុំដាក់ទូរសព្ទរបស់ពួកគេដោយផ្ទាល់នៅលើតួឬដៃចង្កូតម៉ូតូបែបនេះ ព្រោះអាចមានការបញ្ជូនរំញ័រខ្លាំង។ Apple ថែមទាំងណែនាំឲ្យអ្នកប្រើប្រាស់ដែលដាក់ទូរសព្ទនៅលើម៉ូតូកម្លាំងខ្សោយ យ៉ាងហោចណាស់ប្រើប្រាស់ vibration-dampening mount ទប់រំញ័រ ដើម្បីកាត់បន្ថយឱកាសនៃការខូចខាត។

គេមិនច្បាស់ថា តើមានមូលហេតុជាក់លាក់ណាមួយដែល Apple បានបង្ហោះឯកសារនេះក្នុងពេលនេះ ប៉ុន្តែមានរបាយការណ៍មួយចំនួនស្ដីពីការពិភាក្សាជាច្រើនឆ្នាំមកហើយ អំពីការខូចខាត ដែលកើតឡើងស្ថិតនៅក្នុងស្ថានភាពបែបនេះ រួមទាំងកង់ជិះឡើងភ្នំផងដែរ។ គ្រប់ម៉ូឌែលរបស់ iPhone ចាប់ពី iPhone 7 ឡើងទៅក៏ដូចជា iPhone 6 Plus និង iPhone 6s Plus មានបច្ចេកវិទ្យា OIS ឬ closed-loop AF អាចមានផលប៉ះពាល់៕

កាមេរ៉ាទូរសព្ទ iPhone
កាមេរ៉ាទូរសព្ទ iPhone

ប្រភព: MacRumors

Chhen Hangly
H.L

អត្ថបទទាក់ទង