ជីករកឃើញរបាំងមុខមាស អាយុកាល៣ពាន់ឆ្នាំ ក្នុងប្រទេសចិន

https://s9.kh1.co/a1/a1c7ec5d4eb573f6eaae504bbe7df41364afd534.jpg
ប្លែកៗ
 14-Sep-2021 9am · a year ago

របាំងមុខមាសដែលត្រូវបានរកឃើញ កាលពីខែមិថុនា ប៉ុន្តែត្រូវបានដាក់បង្ហាញជាលើកដំបូងនៅដើមខែនេះ មានទម្ងន់ប្រហែល១០០ក្រាម

ចិន៖ យោងតាមរដ្ឋបាលបេតិកភណ្ឌវប្បធម៌ខេត្ត Sichuan បានឲ្យដឹងថា របាំងមុខមាសដែលមានអាយុកាល៣,០០០ឆ្នាំ ស្ថិតនៅក្នុងចំណោមវត្ថុបុរាណរាប់រយ ដែលត្រូវបានជីករកឃើញពីរណ្ដៅបូជា ជាបន្តបន្ទាប់ នៅភាគនិរតីប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការរកឃើញនេះត្រូវបានធ្វើឡើងនៅ Sanxingdui ដែលជាតំបន់បុរាណវិទ្យាទំហំប្រហែលជិត១២គីឡូម៉ែត្រក្រឡា ខាងក្រៅទីក្រុង Chengdu ដែលបានផ្ដល់នូវវត្ថុបុរាណរាប់ពាន់ ចាប់តាំងពីកសិករក្នុងតំបន់ម្នាក់បានប្រទះឃើញវា ក្នុងទសវត្សរ៍ឆ្នាំ១៩២០។

របាំងមុខមាសដែលត្រូវបានរកឃើញ កាលពីខែមិថុនា ប៉ុន្តែត្រូវបានដាក់បង្ហាញជាលើកដំបូងនៅដើមខែនេះ មានទម្ងន់ប្រហែល១០០ក្រាម នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ។ វាត្រូវបានគេគិតថា មានប្រភពមកពីចុងរាជវង្សសាង ដែលបញ្ចប់នៅឆ្នាំ១០៤៦មុនគ.ស.៕

របាំងមុខមាស
របាំងមុខមាស

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង