រកឃើញប្រភេទសត្វនាគហោះបុរាណ នៅតំបន់វាលខ្សាច់ ប្រទេសឈីលី

//s9.kh1.co/b3/b3271df867c8dbabac18de409c51b883b95efcdd.jpg
បច្ចេកវិទ្យា

 ១៣-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

នាគនេះដែលហោះហើរនៅលើផែនដីតាំងពី១៦០លានឆ្នាំមុន មានកន្ទុយនិងស្លាបវែង និងមានធ្មេញត្រង់ស្រួច។

ឈីលី៖ អ្នកវិទ្យាសាស្ត្រនៅប្រទេសឈីលីបានរកឃើញផូស៊ីលនៃដាយណូស័រ «នាគហោះ» ដែលជាប្រភេទដំបូងគេ ដែលត្រូវបានរកឃើញនៅអឌ្ឍគោលខាងត្បូង។ សត្វល្មូនហោះប្រភេទនេះនៅក្នុងសម័យ Jurassic ត្រូវបានរកឃើញដោយក្រុមអ្នកជំនាញសត្វពីបុរាណ នៅតំបន់វាលខ្សាច់ Atacama របស់ប្រទេសឈីលី។ នាគនេះដែលហោះហើរនៅលើផែនដីតាំងពី១៦០លានឆ្នាំមុន មានកន្ទុយនិងស្លាបវែង និងមានធ្មេញត្រង់ស្រួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បំណែករាងកាយនៃប្រភេទសត្វនេះដែលពីមុនត្រូវបានគេរកឃើញនៅទ្វីបអាមេរិកខាងជើង ត្រូវបានជីករកឃើញដោយលោក Osvaldo Rojas ដែលជានាយកសារមន្ទីរ Atacama Desert Museum of Natural History and Culture។ របកគំហើញនេះបង្ហាញពីការធ្វើចំណាកស្រុកនៃប្រភេទសត្វនេះ រវាងទ្វីបអាមេរិកខាងជើងនិងត្បូង ដែលត្រូវបានគេរកឃើញថា បានភ្ជាប់គ្នានៅក្នុងទ្វីបដ៏ធំមួយ ឈ្មោះថា Gondwana។

លោក Jhonatan Alarcon ជាអ្នកវិទ្យាសាស្ត្រមួយរូបនៅសាកលវិទ្យាល័យ University of Chile ដែលដឹកនាំការស៊ើបអង្កេតនេះ បានប្រាប់សារព័ត៌មានរ៉យទ័រថា នេះបង្ហាញថា ការបែងចែកសត្វនៅក្នុងក្រុមនេះគឺធំទូលាយជាងអ្វី ដែលគេបានដឹងរហូតដល់បច្ចុប្បន្ន។ លោក Alarcon បាននិយាយទៀតថា មានក្រុមសត្វប្រភេទនេះនៅប្រទេសគុយបា ដែលជាប្រភេទសត្វនៅតាមឆ្នេរសមុទ្រ ដូច្នេះទំនងជាពួកវាបានធ្វើចំណាកស្រុក រវាងផ្នែកខាងជើងនិងត្បូង ឬប្រហែលជាពួកវាមកតំបន់ថ្មីហើយរស់នៅតែម្ដង។

វាលខ្សាច់ Atacama ក្លាយជាចំណុចសំខាន់នៃការស្វែងរកផូស៊ីល។ ទិដ្ឋភាពតំបន់នេះដែលមើលទៅហាក់ដូចជានៅលើភពអង្គារ កាលពីមុនធ្លាប់គ្របដណ្ដប់ដោយទឹកសមុទ្រ នៅក្នុងសម័យបុរេប្រវត្តិ៕

រូបតំណាងសត្វដាយណូស័រ «នាគហោះ»
រូបតំណាងសត្វដាយណូស័រ «នាគហោះ»
គេជឿថា ពួកវាបានធ្វើចំណាកស្រុករវាងទ្វីបអាមេរិកខាងជើងនិងត្បូង
គេជឿថា ពួកវាបានធ្វើចំណាកស្រុករវាងទ្វីបអាមេរិកខាងជើងនិងត្បូង

ប្រភព: New York Post

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T