រាជធានីភ្នំពេញ ៖ ពិតណាស់ ជឿជាក់ថា បងប្អូនមួយចំនួន ប្រាកដជាដឹងហើយថា តារាខ្មែរល្បីល្បាញក្នុងសង្គម ទាំងប៉ុន្មានដួងនេះ សុទ្ធតែមានកូនៗរួចហើយ មិនតែប៉ុណ្ណោះ ក៏ដឹងថាមាន កូនស្រីប៉ុន្មាន ប្រុសប៉ុន្មានថែមទៀត ហើយភាគច្រើន ក៏ធ្លាប់តែបានឃើញ ទម្រង់ភិនភាគកូនស្រី តែបើ កូនប្រុសៗវិញ គឺកម្របានឃើញណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះក៏ដោយសារតែ កូនប្រុសៗរបស់តារាប៉ុន្មានដួងនេះ ហាក់មិនសូវអើពើ រឿងក្នុងបណ្តាញសង្គម ភាគច្រើន គេក្រឡេកឃើញ ក្មេងៗទាំំងនេះ តែងផ្តោតការយកចិត្តទុកដាក់ លើការសិក្សា ការងារ និងសេចក្តីសុខតាមបែបផែនក្មេងៗជាដើម។
មិនតែប៉ុណ្ណោះ ពួកគេ ហាក់ប្រើជីវិតស្ងប់ស្ងាត់ខ្លាំង មិនសូវបញ្ចេញរូបភាពផ្ទាល់ខ្លួនជាមួយ អ្នកម៉ាក់ ឫលោកប៉ា ជាតារាល្បីក្នុងសង្គមឡើយ ដែលភាគច្រើន ពួកគេតែងបង្ហោះរូបភាពផ្ទាល់ខ្លួន ឫជាមួយមិត្តភក្តិ លើសពីនេះទៅទៀត នេះប្រសិនបើ អ្នកម៉ាក់ ឫលោកប៉ា មិនបានបញ្ចេញរូបថតកូនប្រុស និងគណនីបណ្តាញសង្គម របស់កូននោះ ប្រាកដចិត្តណាស់ ថាគ្មានមហាជនណា អាចដឹងបានឡើយ។
បែបនេះហើយ ទើបធ្វើឲ្យ បណ្តាអ្នកគាំទ្រជាច្រើន ផ្ទុះការចាប់អារម្មណ៍នឹង កូនៗរបស់តារាទាំងនេះ ព្រោះពួកគេ មើលទៅដូចជា មិនចេះពឹងផ្អែក ផ្តេកផ្តួលលើភាពល្បី នៅក្មេងៗសោះ តែអត្តចរឹត ជាសុភាពបុរសពិតៗតែម្តង ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
១. តារាចម្រៀង ម៉េង កែវពេជ្ជតា
២. តារាចម្រៀងពហុជំនាញ អ្នកនាង ខាត់ សុឃីម
៣. តារាសម្តែង សឿន ផាភួង