អ្នកវិទ្យាសាស្ត្រនិយាយថា ឥន្ធនៈផូស៊ីលត្រូវតែនៅក្រោមដី ដើម្បីកុំឲ្យពិភពលោកកើនកម្ដៅ

https://s9.kh1.co/54/54fd930f329d971543910813cde4028cf29f35ed.jpg
បច្ចេកវិទ្យា
 09-Sep-2021 2pm · a year ago

ការស្រាវជ្រាវផ្ដោតលើ ថាតើត្រូវការថាមពលប៉ុន្មាន ហើយអ្វីត្រូវកំណត់ទៅលើការបញ្ចេញកាបូន។

បរទេស៖ អ្នកវិទ្យាសាស្ត្រនិយាយថា ស្ទើរតែ៦០ភាគរយនៃប្រេងនិងឧស្ម័នបម្រុង និង៩០ភាគរយនៃធ្យូងថ្មត្រូវតែស្ថិតនៅក្នុងដី ដើម្បីរក្សាកម្ដៅផែនដីក្រោម១.៥អង្សាសេ។ ការព្យាករណ៍នេះផ្អែកលើការវិភាគយ៉ាងយកចិត្តទុកដាក់ និងតម្រូវការថាមពលសកល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅទូទាំងពិភពលោក ក្រុមអ្នកស្រាវជ្រាវបានគណនាឃើញថា ការផលិតប្រេងឥន្ធនៈផូស៊ីលត្រូវការឡើងដល់ចំណុចកំពូលនៅឆ្នាំ២០២០ និងធ្លាក់ចុះថេរ៣ភាគរយជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០៥០។ ការស្រាវជ្រាវផ្ដោតលើ ថាតើត្រូវការថាមពលប៉ុន្មាន ហើយអ្វីត្រូវកំណត់ទៅលើការបញ្ចេញកាបូន។

ការសិក្សាស្រាវជ្រាវនៅក្នុងទិនានុប្បវត្តិ Nature ក៏បានរកឃើញថា ការធ្លាក់ចុះនៃការផលិតប្រេងនិងឧស្ម័នទាមទារឲ្យមានជាសកលនៅឆ្នាំ២០៥០ ដើម្បីរឹតត្បិតការបញ្ចេញចំនួនកាបូន នោះមានន័យថាតំបន់ជាច្រើនប្រឈមមុខនឹងការផលិតខ្ពស់បំផុតនៅពេលនេះ ឬអំឡុងទសវត្សរ៍ក្រោយ។ ការបញ្ចេញចំនួនកាបូនដែលកំណត់ដោយគំរូម៉ូដែល នឹងផ្ដល់ឲ្យពិភពលោកនូវឱកាស៥០ភាគរយ ក្នុងកំណត់កម្ដៅ១.៥អង្សាសេ៕

រូបភាព
រូបភាព

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង