ឡូយម៉េះ ឈុតនៅក្នុងរឿងតុក្កតារបស់Disney បង្ហាញពីប្រាសាទ និងវប្បធម៌ខ្មែរ

//s9.kh1.co/0f/0f8e7c19c13c36a9935196139fb22a368958c405.png
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

រឿងគំនូរជីវចលរបស់ក្រុម Disney ដ៏ល្បីល្បាញ បានបង្ហាញពីវប្បធម៌មួយចំនួននៅក្នុងអាស៊ី នៅក្នុងនោះក៏មានវប្បធម៌និងប្រាសាទតាព្រហ្មរបស់ប្រទេសកម្ពុជាផងដែរ។

កម្សាន្ត៖ នៅក្នុងរឿងតុក្កតា Raya And The Last Dragon ដែលជាការផលិតរបស់ក្រុមហ៊ុនគំនូរជីវចលដ៏ល្បីល្បាញក្នុងពិភពលោក Disney បានឆ្លុះបញ្ចាំងពីវប្បធម៌របស់អាស៊ីមួយចំនួនគួរឲ្យចាប់អារម្មណ៍។ ខ្សែភាពយន្តបែបគំនូរជីវចលមួយនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងបណ្ដាញសង្គមនៅក្នុងប្រទេសកម្ពុជានិងអ្នកដែលតែងតែនិយមចូលចិត្តមើលរឿងតុក្កតាផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តួឯកស្រី Raya 
តួឯកស្រី Raya 

នៅក្នុងសាច់រឿងទាំងមូល Disney បានបង្កើតទឹកដីមួយឈ្មោះថា Kumandra ហើយតួឯក Raya ជាក្មេងស្រីដែលមានចិត្តថ្លើមជាអ្នកប្រយុទ្ធមានបេសកកម្មស្វែងរកសត្វនាគចុងក្រោយនៅលើទឹកដីនេះដែលស្ថិតនៅភូមិភាគអាស៊ីនិងផ្សារភ្ជាប់ជាមួយវប្បធម៌ពីប្រទេសជាច្រើនដូចជា ថៃ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និងឡាវ ហើយក៏មាន ប្រទេសកម្ពុជាផងដែរ។

ក្រុមការងារ Disney និង លោក ចិន ចាន់រតនា
ក្រុមការងារ Disney និង លោក ចិន ចាន់រតនា

ដោយសារតែសាច់រឿងត្រូវមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងប្រវត្តិសាស្ត្រអាណាចក្រខ្មែរ ទើប Disney បានធ្វើការពិគ្រោះជាមួយបុរាណវិទូនិងជាអ្នកបង្កើតមូលនិធិមរតកខ្មែរលោក ចិន ចាន់រតនា សញ្ជាតិខ្មែរម្នាក់នៅកំឡុងពេលផលិតរឿង។ ជាលទ្ធផលនៅក្នុងរឿងបានបង្ហាញពីសាច់រឿងជាច្រើនដែលពាក់ព័ន្ធទៅនឹងរប្បធម៌របស់ខ្មែរ។

ក្រុមការងារ Disney
ក្រុមការងារ Disney
ក្រុមការងារ Disney
ក្រុមការងារ Disney
ក្រុមការងារ Disney
ក្រុមការងារ Disney

គេឃើញតួអង្គស្រី Raya បានស្លៀកសំលៀកបំពាក់អ្នកប្រយុទ្ធដែលដូចទៅនឹងសំលៀកបំពាក់នារីក្បាច់កុនល្បុក្កតោ មួកចម្បាំងរបស់ខ្មែរ។ លើសពីនោះនៅមានសិល្បៈជាច្រើនទៀតដូចជា ចម្លាក់រូបនាគនៅក្នុងប្រាសាទបាយ័នដែលដូចទៅនឹងតួអង្គនាគនៅក្នុងរឿង និងឃើញមានប្រាសាទតាព្រហ្មផងដែរ៕ 

ប្រភព៖ ឃឹម សុភ័ក្ត្រា

ប្រាសាទតាព្រហ្ម
ប្រាសាទតាព្រហ្ម
មួកចម្បាំង
មួកចម្បាំង
រូបចម្លាក់នាគ
រូបចម្លាក់នាគ
សម្លៀកបំពាក់ល្បុក្កតោរបស់នារី
សម្លៀកបំពាក់ល្បុក្កតោរបស់នារី
រូបចម្លាក់ក្នុងប្រាសាទបាយ័ន
រូបចម្លាក់ក្នុងប្រាសាទបាយ័ន
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T