គេសង្ឃឹមថា Apple នឹងប្រកាសបង្ហាញ iPhone 13 នៅថ្ងៃទី១៤ ខែកញ្ញា ត្រូវនឹងថ្ងៃទី១៥ នៅកម្ពុជា - Khmerload

គេសង្ឃឹមថា Apple នឹងប្រកាសបង្ហាញ iPhone 13 នៅថ្ងៃទី១៤ ខែកញ្ញា ត្រូវនឹងថ្ងៃទី១៥ នៅកម្ពុជា

https://s9.kh1.co/76/7659d0ab39ab0c4d007c8fe6d69dcbbc3126c51c.jpg
បច្ចេកវិទ្យា
 08-Sep-2021 9am · 3 months ago

ព្រឹត្តិការណ៍នេះដូចលើកមុនដែរ នឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ ចំពេលមានការព្រួយបារម្ភជាបន្តបន្ទាប់ អំពីជំងឺរាតត្បាតសកល។

បរទេស៖ ព្រឹត្តិការណ៍បន្ទាប់របស់ Apple ដែលទំនងជាបង្ហាញឧបករណ៍មួយចំនួនដូចជា Apple Watch Series 7 និង iPhone 13 នឹងប្រារព្ធឡើងនៅថ្ងៃទី១៤ ខែកញ្ញា (ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា វេលាម៉ោង១២កណ្ដាលអធ្រាត្រ នៅកម្ពុជា) នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនកាលពីថ្ងៃអង្គារ។

ព្រឹត្តិការណ៍នេះដូចលើកមុនដែរ នឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ ចំពេលមានការព្រួយបារម្ភជាបន្តបន្ទាប់ អំពីជំងឺរាតត្បាតសកល។ ការអញ្ជើញរបស់ Apple បានភ្ជាប់មកនូវឃ្លាមួយថា "California streaming"។ នៅលើរូបភាព គេឃើញថានិមិត្តសញ្ញារបស់ Apple មានពន្លឺណេអុងនៅជុំវិញ និងមានភ្នំនៅពីខាងក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=737,q=100/18/1839591cd4114619e8aa7dc8691633b3c180c9fc.png
ការអញ្ជើញរបស់ Apple

ព្រឹត្តិការណ៍ខែកញ្ញារបស់ក្រុមហ៊ុន គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតប្រចាំឆ្នាំ ដោយនឹងបង្ហាញសែស្រឡាយផលិតផល។ កាលពីឆ្នាំមុន Apple បានបញ្ចេញផលិតផលធំៗ នៅឆមាសទី២នៃឆ្នាំ ដោយប្រកាសបង្ហាញនៅពេលវេលាផ្សេងៗគ្នា រួមមាន Apple Watches, iPads, iPhones និង កុំព្យូទ័រ Mac៕

ប្រភព: CNET

Chhen Hangly
H.L

អត្ថបទទាក់ទង