ថតជាប់ស្ដែងៗដុំបាល់ភ្លើងដ៏ភ្លឺ ហោះធ្លាក់ពីលើមេឃ នៅភាគខាងត្បូងប្រទេសអង់គ្លេស (មានវីដេអូ)

//s9.kh1.co/c4/c46f11b3dadb070817013dec3bf1e323b704ed1c.jpg
បច្ចេកវិទ្យា

 ០៧-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កោះ Jersey និង Guernsey គឺកន្លែងដ៏ល្អបំផុតសម្រាប់សង្កេតមើលអាចម៍ផ្កាយ។

បរទេស៖ អាចម៍ផ្កាយមួយភ្លឺដ៏ខ្លាំងត្រូវបានគេប្រទះឃើញ នៅលើដៃសមុទ្រ English Channel។ វាត្រូវបានគេមើលឃើញនៅម៉ោងប្រហែល២២:៤៥ កាលពីថ្ងៃអាទិត្យ ហើយក៏ត្រូវបានថតជាប់នៅពេលវាចូល​មកក្នុងបរិយាកាសលើកោះ Jersey។ កោះ Jersey និង Guernsey គឺកន្លែងដ៏ល្អបំផុតសម្រាប់សង្កេតមើល នេះបើយោងតាមលោក Jim Rowe មកពីសម្ព័ន្ធ UK Fireball Alliance។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Rowe ប៉ាន់ស្មានថា អាចម៍ផ្កាយនេះមានទំហំមួយក្ដាប់ដៃ។ គាត់បាននិយាយថា ពេលដែលអាចម៍ផ្កាយតូចៗរាប់ពាន់ត្រូវបានគេមើលឃើញថាមានពន្លឺព្រាលៗរៀងរាល់យប់ អាចម៍ផ្កាយដ៏ភ្លឺមួយចំនួនដូចជាអាមួយទើបត្រូវថតជាប់នៅក្នុងកាមេរ៉ាលើកោះ Jersey កាលពីថ្ងៃអាទិត្យ គឺត្រូវបានមើលឃើញនៅអង់គ្លេសតែបីឬបួនដងប៉ុណ្ណោះក្នុងមួយឆ្នាំ។

លោក Rowe បានប្រាប់ថា មូលហេតុដែលដុំបាល់ភ្លើងជាច្រើនថតជាប់នៅភាគខាងត្បូងប្រទេសអង់គ្លេស គឺដោយសារតែមានចំនួនកាមេរ៉ាច្រើន។ ដូច្នេះមានកាមេរ៉ាកាន់តែច្រើននៅលើកោះ Jersey និង Guernsey អាចម៍ផ្កាយកាន់តែច្រើននឹងត្រូវបានគេរកឃើញ នៅក្នុងប្រទេសបារាំងឬអង់គ្លេស៕

រូបភាព
រូបភាព
វីដេអូ

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T