យល់ដឹង៖ ដូចដែលមនុស្សប្រុសបានដឹងស្រាប់ហើយថា មនុស្សស្រីជាប្រភេទមនុស្សដែលឆាប់ខឹង ឆាប់អន់ចិត្ត ឆាប់គិតច្រើន ជាងនេះទៅទៀត ឱ្យតែឈ្លោះប្រកែកគ្នាម្តងៗ ពាក្យសម្តីមួយម៉ាត់ៗចេញមក គឺពិតជាពិបាកស្តាប់ ហើយមើលទៅដូចជាចិត្តដាច់ខ្លាំងណាស់អញ្ចឹង ប៉ុន្តែតាមពិតទៅមនុស្សស្រីមាត់រឹងក៏ពិតមែន តែចិត្តរបស់គេមិនបានរឹងដូចជាមាត់នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ម្យ៉ាងវិញទៀត មនុស្សស្រីស្ទើរតែទាំងអស់ទៅហើយ ឱ្យតែមានការឈ្លោះប្រកែកគ្នា គឺពួកគេតែងតែពោលពាក្យបែក ទៅកាន់មិត្តប្រុសរបស់ពួកគេ ហើយមនុស្សប្រុសមួយចំនួន នៅពេលដែលលឺពាក្យនេះហើយ គឺតែងតែគិតថា នៅក្នុងចិត្តមនុស្សស្រីដែលគេស្រលាញ់ ប្រហែលជាចង់បែកពីគេពិតមែនហើយ ទើបបានជាពោលពាក្យបែបដាក់គេ គ្រប់ពេលដែលឈ្លោះប្រកែកគ្នាម្តងៗ ប៉ុន្តែតាមពិតទៅ ពាក្យថាបែកគ្នារបស់មនុស្សស្រី នៅពេលដែលឈ្លោះប្រកែកគ្នានោះ វាមិនមែនជាពាក្យដែលចេញពីចិត្តរបស់គេឡើយ ហើយវាគឺជាពាក្យផ្ទុយរបស់មនុស្សស្រី ដែលគេចង់បង្ហាញថាឱ្យមនុស្សប្រុសបានយល់ថា គេពិតជាត្រូវការការលួងលោម និងភាពកក់ក្តៅពីមនុស្សប្រុសដែលគេស្រលាញ់ខ្លាំងណាស់ ហើយគេក៏មិនចង់ឱ្យកើតមានបញ្ហាឈ្លោះប្រកែកគ្នាដែរ ទើបគេព្យាយាមនិយាយបញ្ឈឺបែបនេះ។

លើសពីនេះ បើទោះបីជាដឹងថា ពាក្យបែកនោះ វាបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់មនុស្សប្រុសក៏ពិតមែន ប៉ុន្តែមនុស្សប្រុសប្រសិនបើ ព្យាយាមយកចិត្តទុកដាក់ លើមនុស្សស្រីដែលខ្លួនស្រលាញ់ឱ្យបានច្រើនបន្តិច នោះនឹងបានដឹងហើយថា ពាក្យណាដែលនាងនិយាយចេញពីចិត្ត និងពាក្យណាដែលនាងនិយាយគ្រាន់តែបញ្ឈឺ ដើម្បីចង់ទទួលបានការលួងលោម។

ជារួមមក មនុស្សស្រីដែលពោលពាក្យបែក គ្រប់ពេលដែលមានការឈ្លោះប្រកែកគ្នានោះ វាមិនមែនជាពាក្យពិតចេញពីចិត្តរបស់នាងនោះទេ តែវាជាពាក្យផ្ទុយ ដែលបង្ហាញថានាងពិតជាត្រូវការការលួងលោម និងការថ្នាក់ថ្នមពីមនុស្សប្រុសដែលនាងស្រលាញ់ណាស់ ម្យ៉ាងវិញទៀត មនុស្សប្រុសប្រសិនបើស្រលាញ់ មនុស្សស្រីម្នាក់យ៉ាងពិតប្រាកដមែននោះ គួរតែព្យាយាមយល់ពីនាង ហើយកុំប្រកាន់នឹងអត្តចរិតរបស់នាង ព្រោះថាមានតែការយោគយល់គ្នានោះទេ ទើបមនុស្សពីរនាក់ អាចរស់នៅជាមួយគ្នា ដោយមានក្តីសុខបាន៕
ប្រភព៖ quora