អ៊ីតាលី៖ កាលពីថ្មីសៅរ៍ចុងសប្ដាហ៍មុននេះ ពីឡុតម្នាក់ឈ្មោះថា Dario Costa មកពីប្រទេសអ៊ីតាលី បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលគាត់បានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយការបើកយន្ដហោះកែច្នៃខ្នាតតូចឆ្លងកាត់ផ្លូវរូងក្រោមដីចំនួនពីរ ក្នុងល្បឿនជាង២៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៌មានបានឲ្យដឹងថា ថ្វីបើមានខ្យល់បក់ខ្លាំងក៏ដោយ ក៏មិនអាចរារាំងពីឡុតរូបនេះបានឡើយ ដែលគាត់បានហោះឆ្លងកាត់ផ្លូវរូងក្រោមដីប្រវែង៣៦០ម៉ែត្រ និងរូងក្រោមដីមួយផ្លូវទៀត ប្រវែង១,១៦០ម៉ែត្រ ដោយសកម្មភាពនៃការបើកយន្ដហោះទាំងមូលចំណាយអស់រយៈពេល៤៣.៤៤វិនាទី និងបញ្ចប់ជាមួយនឹងការរង្វិលជុំ៣៦០ដឺក្រេ ដោយភាពរីករាយផងដែរ។ ហើយគាត់ត្រូវបានគេផ្ដល់ជូននូវវិញ្ញាបនបត្រកំណត់ត្រាពិភពលោកហ្គីនណេសចំនួន៥ សម្រាប់ការបើកយន្ដហោះចូលផ្លូវរូងក្រោមដីវែងជាងគេ, យន្ដហោះដំបូងបង្អស់ហោះហើរក្នុងផ្លូវរូងក្រោមដី, ការហោះហើរដ៏វែងបំផុតក្រោមឧបសគ្គយ៉ាងរឹងមាំ, ការហោះហើរយន្តហោះលើកដំបូងឆ្លងកាត់ផ្លូវរូងក្នុងដីចំនួនពីរ និងយន្តហោះដំបូងបង្អស់ហោះហើរចេញពីផ្លូវរូងក្រោមដី។
ទន្ទឹមនឹងការជោគជ័យនេះដែរ លោក Dario បាននិយាយថា៖
ប្រភព: Daily Mail
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖