អ្នកជំនាញព្រមានពីការឡើងកម្ដៅផែនដី១.៥អង្សាសេ ដែលនឹងផ្ដល់ក្ដីអន្តរាយ ដល់សុខភាពមនុស្សជាតិទាំងមូល

//s9.kh1.co/9e/9ee4ce37418e0bbd1622f0da3dd93250aed48c4f.jpg
បច្ចេកវិទ្យា

 ០៦-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

រដ្ឋាភិបាលជុំវិញពិភពលោកកំពុងរៀបចំផែនការ ដើម្បីព្យាយាមទប់ទល់នឹងការឡើងកម្ដៅផែនដីដល់១.៥អង្សាសេ ដើម្បីការពារផលប៉ះពាល់កាន់តែអាក្រក់នៃការប្រែប្រួលអាកាសធាតុ។

បរទេស៖ អ្នកនិពន្ធនៃទិនានុប្បវត្តិវេជ្ជសាស្ត្រជាង២៣០ បាននិយាយនៅក្នុងវិចាណកថារួមមួយកាលពីថ្ងៃចន្ទថា សុខភាពមនុស្សកំពុងរងផលប៉ះពាល់ដោយវិបត្តិអាកាសធាតុ ហើយផលប៉ះពាល់អាចក្លាយជាក្ដីអន្តរាយ និងមិនអាចវិលត្រលប់មកវិញ លុះត្រាតែរដ្ឋាភិបាលធ្វើអ្វីច្រើន ចំពោះបញ្ហាកម្ដៅផែនដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អត្ថបទវិចារណកថាសំដៅ បង្កើតទំនាក់ទំនងរវាងវិបត្តិអាកាសធាតុនិងផលប៉ះពាល់សុខភាពមិនល្អក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ រួមមានការកើនឡើងនៃការស្លាប់ដោយសារកម្ដៅ ការខ្សោះជាតិទឹកនិងខូចបង់មុខងារតម្រង់នោម មហារីកស្បែក ការឆ្លងមេរោគតំបន់ត្រូពិក បញ្ហាសុខភាពផ្លូវចិត្ត ផលវិបាកនៃការមានផ្ទៃពោះ អាឡែហ្ស៊ី និងជំងឺបេះដូងនិងសួត។ មានការព្រមានពីការកើនឡើងនៃសីតុណ្ហភាពជាមធ្យមទូទាំងពិភពលោក ១.៥អង្សាសេលើសពីកម្រិតឧស្សាហកម្មមុន និងការបាត់បង់ជីវចម្រុះប្រឈមនឹងគ្រោះមហន្តរាយដល់សុខភាព ដែលមិនវិលត្រលប់មកវិញបាន។

រូបតំណាង
រូបតំណាង

រដ្ឋាភិបាលជុំវិញពិភពលោកកំពុងរៀបចំផែនការ ដើម្បីព្យាយាមទប់ទល់នឹងការឡើងកម្ដៅផែនដីដល់១.៥អង្សាសេ ដើម្បីការពារផលប៉ះពាល់កាន់តែអាក្រក់នៃការប្រែប្រួលអាកាសធាតុ។ ការឡើងកម្ដៅគឺប្រហែល១.២អង្សាសេហើយ។ អ្នកនិពន្ធក៏បានព្រមានផងដែរថា គោលបំណងដើម្បីឈានដល់ net zero ដែលពិភពលោកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ មិនលើសពីការបំបាត់វាចេញពីបរិយាកាស។ ពួកគាត់ក៏បានបន្ថែមថា ទំនងជាការកើនឡើងកម្ដៅផែនដីនឹងកើនឡើងលើស២អង្សាសេ ដែលជាកម្រិតមួយដែលអ្នកវិទ្យាសាស្ត្រអាកាសធាតុនិយាយថា នឹងនាំមកនូវព្រឹត្តិការណ៍មហន្តរាយអាកាសធាតុធ្ងន់ធ្ងរ ក្នុងចំណោមផលប៉ះពាល់ផ្សេងទៀតដល់ជីវិតមនុស្សសត្វនិងរុក្ខជាតិ៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T