ដោយសារបញ្ហាដ៏សំខាន់មួយ អាល្លឺម៉ង់ចង់ស្នើសុំ ឲ្យស្មាតហ្វូនទទួលបានការអាប់ឌែតប្រព័ន្ធសុវត្ថិភាព ដល់ទៅ៧ឆ្នាំ

//s9.kh1.co/0d/0d922cd8a02039ab4452ac48681304d69029fa60.jpg
បច្ចេកវិទ្យា

 ០៦-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

រដ្ឋាភិបាលអាល្លឺម៉ង់បានស្នើគោលនយោបាយថ្មីមួយ ដែលនឹងពង្រីកអាយុកាលនិងការជួសជុលឡើងវិញនៃឧបករណ៍របស់អ្នកប្រើប្រាស់ សម្រាប់ឆ្នាំខាងមុខ។

បរទេស៖ នៅពេលនិយាយដល់រឿងស្មាតហ្វូន យើងទាំងអស់គ្នាចង់ឲ្យមានការធ្វើបច្ចុប្បន្នភាពកាន់តែលឿននិងក្នុងរយៈពេលវែង។ ដោយសារតែដំណើរការប្រើប្រាស់នៅតែប្រសើរឡើងជារៀងរាល់ឆ្នាំ ការផ្លាស់ប្ដូរទៅប្រើទូរសព្ទថ្មីក្នុងរយៈពេលពីរឬបីឆ្នាំ អាចនឹងគិតថាជារឿងមួយដ៏ខ្ជះខ្ជាយ។ វាក៏ប៉ះពាល់ដល់ផ្នែកបរិស្ថានផងដែរ ខណៈមនុស្សជាច្រើនព្យាយាមកាត់បន្ថយកាកសំណល់ ដែលកើតឡើងដោយសារការផ្លាស់ប្ដូរឧបករណ៍ប្រើប្រាស់ជាញឹកញាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកដល់ចំណុចនេះ រដ្ឋាភិបាលអាល្លឺម៉ង់បានស្នើគោលនយោបាយថ្មីមួយ ដែលនឹងពង្រីកអាយុកាលនិងការជួសជុលឡើងវិញនៃឧបករណ៍របស់អ្នកប្រើប្រាស់ សម្រាប់ឆ្នាំខាងមុខ។ ខណៈពេលដែលសហភាពអឺរ៉ុបកំពុងពិចារណាទាមទារឲ្យមានការធ្វើបច្ចុប្បន្នភាពសន្តិសុខរយៈពេល៥ឆ្នាំសម្រាប់ស្មាតហ្វូន រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ថ្មីៗនេះបានដាក់សំណើ ដើម្បីឲ្យវាមានរយៈពេលរហូតដល់៧ឆ្នាំ។

រូបតំណាង
រូបតំណាង

នេះមិនមែនមានន័យថាទូរសព្ទរបស់អ្នកប្រើប្រាស់ទទួលបានការអាប់ឌែតកំណែប្រព័ន្ធប្រតិបត្តិការ OS ទាំងមូល រយៈពេលវែងនោះទេ។ វាក៏រូមបញ្ចូលទាំងគ្រឿងបន្លាស់មានតម្លៃសមរម្យ ដើម្បីកាត់បន្ថយកាកសំណល់ឌីជីថល។ ទន្ទឹមនឹងនេះ ក្រុមអ្នកតស៊ូមតិផ្នែកបច្ចេកវិទ្យាឌីជីថលអឺរ៉ុបកំពុងស្នើសុំថា តម្រូវការរបស់សហភាពអឺរ៉ុបគួរតែកំណត់ក្នុងរយៈពេល៣ឆ្នាំនៃការធ្វើបច្ចុប្បន្នភាពសុវត្ថិភាព ដោយមានប្រសិទ្ធភាពកំណត់រួចហើយ ដោយក្រុមហ៊ុន Samsung, Google, Apple, និងរួមទាំង OnePlus។

ការស្នើសុំរបស់អាល្លឺម៉ង់មិនធ្លាប់ត្រូវបានគេលឺពីមុន សម្រាប់វិស័យស្មាតហ្វូន ប៉ុន្តែការអាប់ឌែតប្រព័ន្ធសុវត្ថិភាពរយៈពេល៧ឆ្នាំគឺជាស្ដង់ដា សម្រាប់កុំព្យូទ័រលើតុ។ ទោះបីជាសំណើរយៈពេល៧ឆ្នាំរបស់អាល្លឺម៉ង់មិនលេចចេញក៏ដោយ សហភាពអឺរ៉ុបគ្រោងនឹងដាក់ចេញគោលនយោបាយ៥ឆ្នាំរបស់ខ្លួន នៅឆ្នាំ២០២៣៕

ប្រភព: Android Police

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T