រថយន្ដបុរាណ១៧៤គ្រឿង ត្រូវបានម្ចាស់លក់លាងឃ្លាំងក្នុងតម្លៃជាង១លានដុល្លារ (មានវីដេអូ)

//s9.kh1.co/22/2234d4553516ecc9629b41a20b16a3762040791f.jpg
សង្គម

 ០៦-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

រថយន្ដ១៧៤គ្រឿង ដែលគ្របដណ្ដប់ទៅដោយធូលីដី និងមានអាយុកាលតាំងពីទសវត្សឆ្នាំ១៩៤០ លក់ក្នុងតម្លៃប្រមាណ១,៣៨៥,៦០០ដុល្លារអាមេរិក

អង់គ្លេស៖ កាលពីថ្ងៃទី០៤ ខែកញ្ញាកន្លងទៅថ្មីៗនេះ អ្នកស្រលាញ់រថយន្ដដ៏ងប់ងល់ម្នាក់ បានបង្ហាញពីរបៀបលក់រថយន្ដវ័យចំណាស់លាងឃ្លាំងរបស់គាត់ចំនួន១៧៤គ្រឿង ដែលគ្របដណ្ដប់ទៅដោយធូលីដី និងមានអាយុកាលតាំងពីទសវត្សឆ្នាំ១៩៤០ ក្នុងតម្លៃលានផោន (ប្រមាណ១,៣៨៥,៦០០ដុល្លារអាមេរិក)។ ហើយរថយន្ដទាំងអស់បានទិញដោយអ្នកជំនាញអាថ៌កំបាំងម្នាក់ ចេញពីឃ្លាំងទំហំ៤៥,០០០ហ្វីតការ៉េ នៅភាគខាងជើងនៃទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស អស់រយៈពេល១០ឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រមូលផ្ដុំរថយន្ដដ៏គួរឲ្យភ្ញាក់ផ្អើល បានបង្កើនភាពរីកចម្រើនបន្ដិចម្ដងៗ ហើយរថយន្ដដែលមានតម្លៃថ្លៃបំផុត គឺរថយន្ដស្ព័រ MG MGA ឆ្នាំ១៩៦០ ក្នុងតម្លៃប្រមាណ៣៤,៦០០ដុល្លារអាមេរិក។ ចំណែករថយន្ដផ្សេងទៀត រួមមានម៉ាក Mercedes 350L តម្លៃប្រមាណ២៤,៩០០០ដុល្លារអាមេរិក និងរថយន្ដម៉ាក BMW 635CSI ឆ្នាំ១៩៨៩ តម្លៃប្រមាណ២២,១០០ដុល្លារអាមេរិក រួមទាំងរថយន្ដចំនួន៥គ្រឿងទៀតម៉ាក Porsche 911 ឆ្នាំ១៩៧៣, រថយន្ដ Mercedes 290SL ឆ្នាំ១៩៨៣ និង 3801SL ឆ្នាំ១៩៨១ផងដែរ។

យ៉ាងណាមិញ រថយន្ដវ័យចំណាស់ជាងគេបំផុតក្នុងបញ្ជី គឺជារថយន្ដម៉ាក MG ឆ្នាំ១៩៤៨ ដែលមិនមានតម្លៃណែនាំទេ ហើយត្រូវបានគេយកពន្ធចុងក្រោយនៅឆ្នាំ១៩៩១ ដោយរថយន្ដចំណាស់ជាងគេទី២ គឺរថយន្ដ MG YB ឆ្នាំ១៩៥២ និងទី៣ គឺរថយន្ដ Morris តូច ឆ្នាំ១៩៥៥ ជាមួយនឹងតម្លៃណែនាំប្រមាណ២,៧៧០ដុល្លារអាមេរិកប៉ុណ្ណោះ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T