ទីបំផុតលទ្ធផលបញ្ជាក់ថា អាមេរិកពិតជាខួងយកបាន សំណាកថ្មលើភពអង្គារ ជាលើកដំបូង

//s9.kh1.co/73/736572b7c9cdfb8c58e67807b1d408a5f42fbccb.jpg
បច្ចេកវិទ្យា

 ០៥-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Perseverance កំពុងតែរុករកនៅក្នុងតំបន់ Citadelle ស្ថិតនៅរណ្ដៅ Jezero ដែលរាប់ពាន់លានឆ្នាំមុនធ្លាប់ជាទីតាំងបឹងបុរាណមួយ។

បរទេស៖ រ៉ូបូត Perseverance បានខួងយកថ្មលើភពអង្គារដោយជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍ ដែលសំណាកនេះនៅថ្ងៃណាមួយនឹងបញ្ជូនមកកាន់ភពផែនដី។ ប៉ុន្តែអង្គការណាសាចង់បានរូបភាពដែលប្រសើរជាងនេះ ដើម្បីធ្វើឲ្យប្រាកដថា សំណាកនេះពិតជាមានសុវត្ថិភាពទុកនៅក្នុងប្រអប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រហូតមកដល់ពេលនេះ ទិន្នន័យដែលត្រូវបានបញ្ជូនមកវិញដោយរ៉ូបូតនិងរូបភាពដំបូង បង្ហាញថាសំណាកនៅដដែលស្ថិតនៅក្នុងប្រអប់ បន្ទាប់ពី Perseverance បានខួងចូលទៅក្នុងថ្ម ដែលជ្រើសរើសដោយបេសកកម្មរបស់ក្រុមវិទ្យាសាស្ត្រ។ រ៉ូបូតនេះបានប្រើឧបករណ៍ខួងបង្វិល ដើម្បីខួងថ្មហើយប្រមួលសំណាក។ ប្រព័ន្ធខួងយកសំណាកនេះស្ថិតនៅខាងចុងដៃរបស់រ៉ូបូត ដែលមានប្រវែង២ម៉ែត្រ។

Perseverance កំពុងតែរុករកនៅក្នុងតំបន់ Citadelle ស្ថិតនៅរណ្ដៅ Jezero ដែលរាប់ពាន់លានឆ្នាំមុនធ្លាប់ជាទីតាំងបឹងបុរាណមួយ។ គោលដៅជាក់លាក់របស់រ៉ូបូតនេះគឺត្រូវខួងថ្មមួយ មានឈ្មោះថា Rochette។ ក្រុមបេសកកម្មគួរទទួលរូបភាពបន្ថែមពីអ្វីនៅក្នុងប្រអប់សំណាក នៅថ្ងៃទី៤ ខែកញ្ញា។

ប្រសិនបើ Perseverance អាចប្រមូលសំណាកផ្សេងៗពីភពអង្គារដោយជោគជ័យ ពួកថ្មទាំងនោះនឹងត្រូវបញ្ជូនត្រលប់មកកាន់ផែនដី ដោយបេសកកម្មនៅថ្ងៃអនាគត ហើយពួកវាអាចបង្ហាញថាតើជីវិតមីក្រុបធ្លាប់មាន នៅលើភពអង្គារឬយ៉ាងណា៕

ប្រហោងដោយសារតែការខួងយកសំណាកថ្ម ដោយរ៉ូបូត Perseverance
ប្រហោងដោយសារតែការខួងយកសំណាកថ្ម ដោយរ៉ូបូត Perseverance
រូបភាពបង្ហាញថា ដុំថ្មភពអង្គារស្ថិតនៅក្នុងប្រអប់
រូបភាពបង្ហាញថា ដុំថ្មភពអង្គារស្ថិតនៅក្នុងប្រអប់

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T