ខេត្តបាត់ដំបង មានឃុំថ្មី១ទៀតឈ្មោះ «ឃុំបួវិល» ក្នុងស្រុកបវេល ដោយកាត់ ៩ភូមិ ពីឃុំបវេល

//s9.kh1.co/68/68ef5df81c7e491aa166e5ba16e9581cea0499b7.jpg
Khmerhome

 ០២-កញ្ញា-២០២១ ១១ព្រឹក · ៤ ឆ្នាំមុន

រាជរដ្ឋាភិបាល បានសម្រេចបង្កើត «ឃុំបួវិល» ក្នុងស្រុកបវេល ដោយកាត់ ៩ភូមិ ពីឃុំបវេល រួមមាន៖ ភូមិបវេល២ ភូមិទំបន់ទឹក ភូមិព្រៃទទឺង១ ភូមិព្រៃទទឺង២ ភូមិគោក ភូមិស្លខ្លាញ់ ភូមិកំពង់ឆ្នាំង១ ភូមិកំពង់ឆ្នាំង២ និងភូមិសាមគ្គី។

https://s9.kh1.co/__image/w=600,h=400,q=100/68/68ef5df81c7e491aa166e5ba16e9581cea0499b7.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បាត់ដំបង៖ រាជរដ្ឋាភិបាល បានសម្រេចបង្កើត «ឃុំបួវិល» ក្នុងស្រុកបវេល ដោយកាត់ ៩ភូមិ ពីឃុំបវេល រួមមាន៖ ភូមិបវេល២ ភូមិទំបន់ទឹក ភូមិព្រៃទទឺង១ ភូមិព្រៃទទឺង២ ភូមិគោក ភូមិស្លខ្លាញ់ ភូមិកំពង់ឆ្នាំង១ ភូមិកំពង់ឆ្នាំង២ និងភូមិសាមគ្គី។ បើតាមអនុក្រឹត្យលេខ១៥៣ អនក្រ.បក ដែលចុះហត្ថលេខា ដោយ សម្ដេចតេជោ ហ៊ុន សែន ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

បើតាមអនុក្រឹត្យខាងលើ បានបញ្ជាក់ ទីតាំងសាលាឃុំបួវិល «ស្ថិតក្នុងភូមិទំបន់ទឹក»។ ចំពោះ ក្រុមប្រឹក្សាឃុំបវេលនៅតែបន្តគ្រប់ភូមិទាំង ៩ភូមិដដែល រហូតមានក្រុមប្រឹក្សាឃុំបួវិល មកជំនួស៕

https://s9.kh1.co/__image/w=650,h=918,q=100/1b/1b61c47be58e99852fad56ecaeb33509c50681d1.jpg

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T