តារាកម្សាន្ត៖ បេីនិយាយដល់ តារាចម្រៀងស្រីរបស់ផលិតកម្មរស្មីហង្សមាសទាំង ៤នាក់ខាងក្រោមនេះ ជឿជាក់ណាស់ថា ហ្វេនៗច្បាស់ជាបានស្គាល់ ព្រោះកន្លងមក ពួកគេបានកសាងប្រជាប្រិយភាពតាមរយៈបទចម្រៀងពីរោះៗជាច្រេីន ហេីយបទនីមួយៗមហាជនពិតជាមានការពេញចិត្ត សរសេីរពីសមត្ថភាពពួកគេជាហូរហែ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ ស្របពេលកេរ្តិ៍ឈ្មោះកំពុងល្បីល្បាញ តារាស្រីទាំងនេះក៏បានសម្រេចបញ្ចប់ជីវិតនៅលីវ រួចក៏រៀបការជាមួយបុរសដែលខ្លួនស្រលាញ់ផងដែរ។
ហេីយបន្ទាប់ពីរៀបការ និងចាប់ដៃសាងគ្រួសារជាមួយគ្នារួច ពួកគេក៏ទទួលបានការថ្នាក់ថ្នម មេីលថែពីសំណាក់ស្វាមីពួកគេបានយ៉ាងមានក្ដីសុខ។ ជាពិសេស អ្វីដែលមហាជនគិតថាពួកគេមានសំណាងនោះ គឺតារាស្រីទាំងនេះ សុទ្ធតែមានសំណាងបានស្វាមីដែលពូកែរឿងរកសុី អ្នកខ្លះក៏ជាអ្នកជំនូញ មានទ្រព្យសម្បត្តិចាយសឹងលែងអស់តែម្ដង៕
ពួកគេទាំងនោះ មានដូចខាងក្រោម៖
១.ពេជ្រ សូលីកា
តារាស្រីរូបនេះ ក៏បានសាងគ្រួសារជាមួយបុរសអ្នកជំនួញ ដែលមានមុខរបរជាច្រេីនប្រភេទ។
២.សួស វីហ្សា
នាងក៏បានរៀបការជាមួយតារាសម្ដែងលោក ថមមី។ ថមមី មិនត្រឹមតែជាតារាសម្ដែង តែលោកក៏មានមុខងារក្នុងជួរមន្ត្រីរាជការ និងមានមុខរបរជាច្រេីនទៀត។
៣.សុគន្ធ និសា
ស្វាមីរបស់តារាស្រីរូបនេះ ក៏ជាអ្នកជំនួញក្នុងក្រុមហ៊ុនល្បីមួយផងដែរ។
៤.ឱក សុគន្ធកញ្ញា
ស្វាមីរបស់កំពូលតារាស្រីរូបនេះ ក៏ជាប្អូនរបស់ថៅកែក្រុមហ៊ុនហង្សមាស និងមានតួនាទីជាអ្នកគ្រប់គ្រងក្នុងក្រុមហ៊ុនទាំងមូលផងដែរ។