ថៃ៖ អាចនិយាយបានថា តារាចម្រៀងស្រី Lily គឺជាក្មេងស្រីម្នាក់ដែលមានទេពកោសល្យ និងទទួលបានភាពជោគជ័យតាំងពីនៅក្មេងវ័យ ព្រមទាំងអាចដើរតាមក្តីសុបិន្តរបស់ខ្លួន ក្នុងការទិញផ្ទះដំបូងនៅអាយុ ១៦ ឆ្នាំ ខណៈដែលបងស្រីរបស់នាង Jenny ក៏បានបង្ហាញពីមោទនភាពចំពោះប្អូនស្រីដ៏ស្រស់សោភារូបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ Lily បានបង្ហោះរូបភាពផ្ទះថ្មីយ៉ាងស្រស់ស្អាត ដែលត្រូវបានសាងសង់ដោយជោគជ័យ ហើយថែមទាំងបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លី ជូនអ្នកម្តាយរបស់នាង ទៀតផង។ ម៉្យាងវិញទៀត តារាស្រីវ័យក្មេងរូបនេះ ក៏បានបង្ហាញពីមោទនភាពចំពោះខ្លួនឯង ក៏ដូចជាធ្វើការអរគុណចំពោះបងស្រីរបស់ខ្លួន ដែលជាតារាចម្រៀងស្រី Jenny ក្នុងការបង្រៀនការងារ រៀបចំផែនការជីវិត និងធ្វើជាគំរូដ៏ល្អ។
យ៉ាងណាមិញ បន្ទាប់ពីបាណឃើញបែបនេះហើយ បណ្ដាហ្វេនៗជាច្រើន ក៏បានចូលរួមអបអរចំពោះនាង នៅក្នុងភាពជោគជ័យ ដែលកើតចេញពីការខិតខំប្រឺងប្រែងដោយខ្លួនឯង ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖