ស្នេហា៖ វាជាការពិត ការដែលត្រូវបានមនុស្សដែលខ្លួនស្រលាញ់ បោកប្រាស់ និងលួចក្បត់ចិត្ត វាគឺជារឿងមួយដ៏គួរឱ្យឈឺចាប់ និងពិបាកនឹងទទួលយកខ្លាំងណាស់ ទាំងដែលខំចំណាយពេលវេលា និងចំណាយក្តីស្រលាញ់ អស់ពីខ្លួន ទៅលើមនុស្សប្រុសដែលខ្លួនស្រលាញ់ ចុងក្រោយបែរជាត្រូវបានគេក្បត់ចិត្តទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត ការកាត់ចិត្តពីមនុស្សដែលខ្លួនស្រលាញ់ វាមិនមែនជារឿងដែលងាយស្រួលនោះទេ ទោះគេបោកប្រាស់ ឬក្បត់ចិត្តក៏ដោយ ក៏ក្តីស្រលាញ់ និងអនុស្សាវរីយ៍ល្អៗដែលធ្លាប់ឆ្លងកាត់មកជាមួយគ្នា វាក៏បានដក់ជាប់នៅក្នុងបេះដូងដែរ ដូច្នេះហើយ ដើម្បីកាត់ចិត្តពីគេបាន គឺមានតែប្រើវិធីសាស្ត្រខាងក្រោមនេះទេ ទើបអាចស្រោចស្រង់ខ្លួនឯង ឱ្យមានភាពល្អប្រសើរឡើងវិញបាន។
វិធីសាស្ត្រខាងក្រោមនេះ អាចជួយឱ្យអ្នកកាត់ចិត្តពីមនុស្សប្រុសដែលក្បត់ចិត្តអ្នកបាន៖
១. ទទួលស្គាល់ថាវាជារឿងធម្មតា

ចិត្តរបស់មនុស្សមិនទៀងទាត់ឡើយ ថ្ងៃមុនគេអាចនឹងល្អ អាចនឹងនៅស្មោះជាមួយនឹងអ្នកក៏ពិតមែន តែថ្ងៃនេះមិនមែនបានន័យថា គេនៅល្អ និងនៅស្មោះត្រង់ជាមួយអ្នកនោះទេ។ ហេតុនេះហើយ ការដែលមនុស្សផ្លាស់ប្តូរ វាជារឿងធម្មជាតិនៃមនុស្សទៅហើយ គួរណាតែរៀនទទួលស្គាល់នូវអ្វីដែលគេផ្លាស់ប្តូរ ហើយចាត់ទុកវាជារឿងធម្មតា បើទោះបីជាដឹងថា វាឈឺចាប់ក៏ពិតមែន ក៏ប៉ុន្តែសុខចិត្តឈឺមួយពេល ក៏គ្រាន់បើជាងឈឺក្នុងរយៈពេលវែងដែរ។
២. កាត់ផ្តាច់រាល់ទំនាក់ទំនងដែលធ្លាប់មានជាមួយគេ

បើអ្នកកាន់តែដឹងលឺពីគេ គឺអ្នកនឹងកាន់តែទទួលរងនូវការឈឺចាប់ ហើយអ្នកក៏នឹងក្លាយទៅជាជនរងគ្រោះ នៃរឿងស្នេហាដែរ ដូច្នេះហើយ ដើម្បីព្យាបាលខ្លួនឯង ពីការឈឺចាប់ដោយសារតែមនុស្សប្រុសក្បត់ម្នាក់ អ្នកគួរតែកាត់ផ្តាច់រាល់ទំនាក់ទំនង ដែលធ្លាប់មានជាមួយគេ ហើយកុំមានអារម្មណ៍ថាស្តាយក្រោយឱ្យសោះ ព្រោះការដែលអ្នកធ្វើបែបនេះ វាក៏កំពុងតែបង្ហាញឱ្យអ្នកបានឃើញថា អ្នកមិនបានជ្រើសរើសនៅបន្តស្រលាញ់គេ ទាំងធ្វើបាបខ្លួនឯងទៀតទេ តែអ្នកជ្រើសរើសយកការស្រលាញ់ខ្លួនឯង នាពេលនោះហើយ ដែលជីវិតអ្នកនឹងទទួលបានភាពល្អប្រសើរឡើងវិញ។
៣. កុំព្យាយាមឱ្យខ្លួនឯងរំលឹកពីគេ

បើចង់កាត់ចិត្តពីគេបានឆាប់រហ័ស មនុស្សស្រីគួរតែកុំព្យាយាមទន្ទិញថាត្រូវតែបំភ្លេចគេ ត្រូវតែកាត់ចិត្តពីគេ ឬបង្ខំខ្លួនឯង គិតពីការក្បត់របស់គេឱ្យសោះ ព្រោះការធ្វើបែបនេះ វាមិនត្រឹមតែធ្វើឱ្យអ្នក កាន់តែមិនអាចកាត់ចិត្តពីគេបានទេ តែវាក៏ធ្វើឱ្យអ្នក រឹតតែទទួលរងនូវសម្ពាធផ្លូវចិត្តកាន់តែខ្លាំង ទៀតផង។ អញ្ចឹងហើយ មនុស្សស្រីបើចង់បំភ្លេចគេ គួរណាតែព្យាយាមធ្វើខ្លួនឱ្យរវល់ ហើយបណ្តោយទៅតាមពេលវេលា នោះអ្នកច្បាស់ជាអាចកាត់ចិត្តបាន។
៤. យកពេលវេលាផ្តោតលើជីវិតខ្លួនឯងឱ្យបានច្រើនជាងមុន

មនុស្សស្រី គួរណាតែយកពេលវេលាដែលឈឺចាប់ មកផ្តោតលើជីវិតខ្លួនឯង ដោយមើលថែខ្លួនឯង ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត នោះជីវិតរបស់អ្នក នឹងកាន់តែមានភាពល្អប្រសើរជាងមុន។ ជាងនេះទៅទៀត អ្នកនឹងបានដឹងថា បើទោះបីជាអ្នក រស់នៅដោយអត់គេក៏ដោយ ក៏អ្នកមិនស្លាប់ដែរ ហើយអ្នកថែមទាំងទទួលបានជីវិត ដ៏ស្រស់បំព្រងមួយទៀតផង។
ម្យ៉ាងវិញទៀត វាក៏ធ្វើឱ្យអ្នកកាន់តែស្រលាញ់ខ្លួនឯង កាន់តែខ្លាំងជាងមុន នោះមនុស្សប្រុសដែលក្បត់អ្នក គេនឹងបាត់ចេញពីការចងចាំ របស់អ្នកជាក់ជាមិនខាន ហើយបើទោះបីជាអ្នក នឹកឃើញដល់ ក៏វាមិនធ្វើឱ្យអ្នក នៅខូចចិត្តដោយសារតែមនុស្សប្រុសក្បត់នោះទៀតដែរ៕
ប្រភព៖ oprah