អង់គ្លេស៖ គ្រូបង្វឹកក្រុម Chelsea លោក Thomas Tuchel នឹងធ្វើការសម្រេចចិត្ដក្នុងរយៈពេល ២៤ម៉ោងទៀត មុនពេលទីផ្សារដោះដូរបិទបញ្ចប់ ថាតើត្រូវអនុញ្ញាតឲ្យ Callum Hudson Oldoi ទៅចូលរួមជាមួយក្រុម Borussia Dortmund ក្នុងលក្ខខណ្ឌខ្ចីជើង ឬ យ៉ាងណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិតណាស់ Hudson-Odoi ពុំស្ថិតក្នុងជម្រើសរបស់លោក Tuchel ទេ។ ជាក់ស្ដែង ៣ប្រកួតក្នុងក្របខណ្ឌ Premier League កន្លងមក រូបគេតែងតែស្ថិតក្នុងកៅអីបម្រុង ហើយទោះជាយ៉ាងនេះក្ដី ក៏ក្រុមតោខៀវមិនទាន់ស្គាល់ពាក្យថាចាញ់ដែរ។

តាមពិតទៅ លោក Tuchel ក៏ចង់ផ្ដល់ឳកាសឲ្យកីឡាករវ័យ២០ឆ្នាំរូបនេះ ប្រឹងប្រែងដើម្បីអាចទទួលបានកន្លែងលេងផងដែរ ប៉ុន្ដែលោកទទួលស្គាល់ថា វាជារឿងលំបាកក្នុងការប្រកួតប្រជែងនឹងកីឡាករដទៃទៀត របស់ Chelsea ។
Hudson-Odoi ក៏អាចលេងជាខ្សែការពារស្ដាំ សម្រាប់ទម្រង់ ៣-៤-២-១ របស់លោក Tuchel ដែរ ប៉ុន្ដែមាន Reece James និង Cesar Azpilicueta ជាជម្រើសរួចទៅហើយ ខណៈមាន Marcos Alonso និង Ben Chilwell នៅខាងឆ្វេង៕
ប្រភព៖ dailymail