ស្ត្រីម្នាក់នេះ ស៊ិចស៊ី និងស្រស់ស្អាតខ្លាំងពេក ដល់ថ្នាក់គេមិនទទួលធ្វើការ

//s9.kh1.co/e2/e205c5f9b90a25109fdac35899b61f213b08d202.jpg
សង្គម

 ៣០-សីហា-២០២១ ១១ព្រឹក · ៤ ឆ្នាំមុន

អ្នកសម្ភាស៍គ្រាន់តែឃើញនាង ស្រាប់តែភ័យ និងបែកញើស

បរទេស៖ ស្ត្រីម្នាក់អាយុ៣២ឆ្នាំ មកពីរដ្ឋ North Carolina ក្នុងសហរដ្ឋអាមេរិក កំពុងជួបប្រទះនូវបញ្ហាដ៏ហួសចិត្ត គឺពិបាករកការងារធ្វើ ដោយសារតែនាងមានរូបរាង ស៊ិចស៊ីនិងស្រស់ស្អាតខ្លាំងពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Amy Kupps ជាអតីតគ្រូបង្រៀនមុខវិជ្ជាប្រវត្តិសាស្ត្រ សម្រាប់សិស្សអាយុ១៣ និង១៤ឆ្នាំ តែក៏ត្រូវបានបង្ខំចិត្តលាឈប់ពីការងារ នៅពេលដែលអ្នកគ្រប់គ្រងសាលាដឹងថា នាងជាតារាម៉ូដែលនៅលើវេបសាយមនុស្សពេញវ័យ។ ចាប់តាំងពីពេលនោះមក នាងពិបាករកការងារធ្វើយ៉ាងខ្លាំង ដែលនៅពេលសម្ភាស៍ការងារម្ដងៗ បុរសជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុននីមួយៗ តែងតែសម្លឹងមើលដើមទ្រូង និងមុខមាត់របស់នាង រហូតដល់បែកញើស ហើយប្រាប់នាងថា នាងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការងារទេ។ ហើយអ្នកគ្រប់គ្រងមួយចំនួនទៀត បានបញ្ចេញនូវអារម្មណ៍ភ័យ និងអៀនដាក់នាងផងដែរ។ កាលពីថ្មីៗនេះ នាងបានទៅរកការងារនៅហាងលក់រថយន្ដមួយកន្លែង ដែលមានមេកានិចម្នាក់បានសម្លឹងមកកាន់នាង ខណៈពេលកំពុងរើរថយន្ដ និងបណ្ដាលឲ្យភ្លេចខ្លួនវាយចំទ្វារយានដ្ឋានទៀតផង។

យ៉ាងណាមិញ ជុំវិញបញ្ហាខាងលើនេះ នាងមានអារម្មណ៍មិនល្អឡើយ ដែលត្រូវបានគេវិនិច្ឆ័យលើរូបរាង ហើយបច្ចុប្បន្ននេះ នាងនៅតែបន្ដការងារជាតារាម៉ូដែលនៅលើវេបសាយមនុស្សពេញដដែល តែនាងនឹងបន្ដប្រឹងរកការងារច្បាស់លាស់ធ្វើទៀត ដើម្បីទទួលការធានារ៉ាប់រងសុខភាព និងចំណូលបន្ថែមផងដែរ៕

ប្រភព: Ladbible

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T