ពិការជើង តែមិនពិការចិត្ត! បុរសរូបនេះ វារឡើងភ្នំដើម្បីរៃអង្គាសប្រាក់ជួយកុមារពិការ (មានវីដេអូ)

//s9.kh1.co/52/52831340bfc3f519944cb89d1e90ec0ca89f1bfa.jpg
សង្គម

 ៣០-សីហា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

រៃអង្គាសបានចំនួនជាង២៤,៧៨០ដុល្លារអាមេរិកឯណោះ

អង់គ្លេស៖ បុរសម្នាក់អាយុ៥៦ឆ្នាំ និងពិការជើងទាំងសងខាង មកពីតំបន់ Cheshire នៃប្រទេសអង់គ្លេស បានខិតខំប្រឹងប្រែងវារឡើងភ្នំ Mount Snowdon កម្ពស់ជាង១៤គីឡូម៉ែត្រ ក្នុងរយៈពេល១៣ម៉ោង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Pual Ellis បានកាត់ផ្ដាច់ជើងទាំងសងខាងចោល ក្រោយពីការវះកាត់ឆ្អឹងខ្នងក្នុងឆ្នាំ២០០៨ ហើយកាលពីថ្មីៗនេះ គាត់បានឡើងភ្នំដោយប្រើដៃ និងជង្គង់វារតោងឡើង ដោយមានស្ពាយកាបូបទម្ងន់ជាង៩គីឡូក្រាម និងមានពាក់ប្រដាប់ការពារខ្លួនត្រឹមត្រូវ ដើម្បីជាការរៃអង្គាសប្រាក់ជួយទៅដល់កុមារពិការ។ អំឡុងពេលនៃការវារឡើងភ្នំ គាត់បានចំណាយពេលជាង៣ម៉ោង សម្រាប់ចម្ងាយជិត៥គីឡូម៉ែត្រ និងអស់ទឹកផឹកដល់ទៅពីរដង តែក៏មានអ្នកជិតល្អឲ្យទឹក និងចំណីមកគាត់ផងដែរ។

យ៉ាងណាមិញ គាត់បានឡើងទៅដល់គោលដៅរបស់គាត់ ដោយមិនមានគ្រោះថ្នាក់អ្វីឡើយ ហើយទឹកប្រាក់ដែលបានមកពីការរៃអង្គាសមានចំនួនជាង២៤,៧៨០ដុល្លារអាមេរិកឯណោះ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T