ឥឡូវ ក្រុមអ្នកវិទ្យាសាស្ត្របានចាត់ថ្នាក់នៃភពក្រៅ ដែលមានលទ្ធភាពទ្រទ្រង់ជីវិត ស្រដៀងគ្នានឹងផែនដី - Khmerload

ឥឡូវ ក្រុមអ្នកវិទ្យាសាស្ត្របានចាត់ថ្នាក់នៃភពក្រៅ ដែលមានលទ្ធភាពទ្រទ្រង់ជីវិត ស្រដៀងគ្នានឹងផែនដី

https://s9.kh1.co/3d/3de709a3e7b8f2705f6bfba6a961b18f6182c938.jpg
បច្ចេកវិទ្យា
 29-Aug-2021 1pm · 3 months ago

ពួកវាគឺជាភពក្ដៅ គ្របដណ្ដប់ដោយមហាសមុទ្រ មានបរិយាកាសសម្បូរដោយអ៊ីដ្រូសែន ហើយពួកវាងាយស្រួលក្នុងការស្វែងរកនិងសង្កេត

បរទេស៖ ក្នុងដំណើរស្វែងរកភពដែលអាចរស់នៅបាន នៅខាងក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង ក្រុមតារាវិទូបានស្វែងរកភពក្រៅ ដែលស្រដៀងគ្នានឹងភពផែនដី។ ឥឡូវនេះ អ្នកវិទ្យាសាស្ត្របានចាត់ថ្នាក់នៃភពដែលអាចរស់នៅបាន ដែលហៅថា ក្រុមភព Hycean។

ពួកវាគឺជាភពក្ដៅ គ្របដណ្ដប់ដោយមហាសមុទ្រ មានបរិយាកាសសម្បូរដោយអ៊ីដ្រូសែន ហើយពួកវាងាយស្រួលក្នុងការស្វែងរកនិងសង្កេត។ ការស្វែងយល់បន្ថែមអំពីក្រុមភព Hycean អាចនឹងជួយអ្នកវិទ្យាសាស្ត្រ រកឃើញលក្ខណៈពិសេសនៃសញ្ញាណជីវៈ ឬសញ្ញានៃជីវិត នៅខាងក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ ការសិក្សានេះត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ The Astrophysical Journal។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានភពក្រៅជាង៤,០០០ដែលគេស្គាល់ នៅខាងក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង។ ភពនានាត្រូវបានគេចាត់ទុកថា មានសក្ដានុពលអាចទ្រទ្រង់ជីវិតបាន នៅពេលវាស្ថិតនៅក្នុងតំបន់ដែលអាចរស់នៅបាន ជុំវិញផ្កាយរបស់វានៅពេលគោចរ។ តំបន់នេះគឺជាកន្លែងដ៏ត្រឹមត្រូវ ដែលមានន័យថាភពបានស្ថិតនៅចំកន្លែងល្អពីផ្កាយ ដើម្បីអនុញ្ញាតឲ្យមានទឹករាវ មានវត្តមាននៅលើភព ហើយអាចទ្រទ្រង់ជីវិត ដូចដែលយើងបានដឹង៕

https://s9.kh1.co/__image/w=650,h=365,q=100/1c/1c8c1f7a5ac8016b16fdf78b54f91a0e219d61b5.jpg
អ្នកវិទ្យាសាស្ត្របានចាត់ថ្នាក់ភពដែលអាចទ្រទ្រង៉ជីវិតបាន ហៅថាក្រុមភព Hycean ដែលមានសភាពក្ដៅ គ្របដណ្ដប់ដោយមហាសមុទ្រ និងសម្បូរដោយអ៊ីដ្រូសែនក្នុងបរិយាកាស

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង