រវាងមនុស្សដែលអ្នកស្រលាញ់ និងមនុស្សដែលស្រលាញ់អ្នក តើគួរជ្រើសរើសមួយណាទើបល្អ?

//s9.kh1.co/81/81e3936d4218f5d727b48986b165be987a41e218.jpg
នារី

 ២៨-សីហា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

វាអាចជារឿងដ៏ពិបាកមួយ នៅពេលដែលអ្នកទាំងអស់គ្នា ស្ថិតនៅក្នុងការជ្រើសរើស រវាងមនុស្សពីរនាក់ ដែលម្នាក់ជាមនុស្សដែលអ្នកស្រលាញ់ តែគេមិនស្រលាញ់អ្នក ហើយម្នាក់ទៀតជាមនុស្សដែលស្រលាញ់អ្នក តែបែរជាអ្នកមិនបានស្រលាញ់គេទៅវិញ។

ស្នេហា៖ ស្នេហាមួយដែលអាចមានក្តីសុខបាន លុះត្រាតែមនុស្សពីរនាក់មានក្តីស្រលាញ់ចំពោះគ្នា យ៉ាងពិតប្រាកដ ប៉ុន្តែបើស្នេហាមួយ មានតែក្តីស្រលាញ់តែម្ខាងនោះ វាជាស្នេហាមួយ ដែលមិនអាចផ្តល់ក្តីសុខ ឱ្យមនុស្សពីរនាក់បានឡើយ។ ម្យ៉ាវិញទៀត សេចក្តីស្នេហាមិនអាចបង្ខំបានឡើយ ហើយបើរឹតតែបង្ខំ គឺរឹតតែមិនអាច ហេតុនេះហើយ វាពិតជាពិបាកខ្លាំងណាស់ សម្រាប់មនុស្សដែលស្រលាញ់គេតែម្ខាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

អ្វីដែលពិបាកជាងនេះទៅទៀតនោះ នៅពេលដែលស្ថិតនៅក្នុងស្ថានភាពមួយ ដែលតម្រូវឱ្យជ្រើសរើស រវាងមនុស្សពីរនាក់ ដែលម្នាក់ជាមនុស្សដែលអ្នកស្រលាញ់ និងម្នាក់ទៀត ជាមនុស្សដែលស្រលាញ់អ្នក ដោយមិនដឹងថាការសម្រេចចិត្តមួយណា ទើបវាជាការសម្រេចចិត្តដ៏ត្រឹមត្រូវនោះទេ។ ដោយឡែកប្រសិនបើអ្នកទាំងអស់គ្នា ជ្រើសរើសមនុស្សដែលអ្នកទាំងអស់គ្នាស្រលាញ់ តែគេមិនបានស្រលាញ់អ្នក នោះអ្នកនឹងហត់តាមសម្របខ្លួន និងផ្លាស់ប្តូខ្លួនឯង ដើម្បីឱ្យផ្គាប់ចិត្តគេ លើសពីនេះ អ្នកក៏ត្រូវទទួលរងការឈឺចាប់ ដោយសារតែការមិនយកចិត្តទុកដាក់ និងការអើពើពីគេដែរ។

រូបតំណាង
រូបតំណាង

ប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នា ជ្រើសរើសមនុស្សដែលស្រលាញ់អ្នកទាំងអស់គ្នា នោះអ្នកទាំងអស់គ្នាមិនចាំបាច់នឿយហត់ នឹងត្រូវសម្របខ្លួនតាមគេ ឬព្យាយាមផ្គាប់ចិត្តគេនោះទេ លើសពីនេះ គឺមានតែមនុស្សដែលស្រលាញ់អ្នកទេ ដែលគេនឹងយកចិត្តទុកដាក់លើអ្នក ដូចជាព្រះនាង និងមិនធ្វើឱ្យអ្នកខូចចិត្តដោយសារតែគេឡើយ ប៉ុន្តែផ្ទុយទៅវិញ សួរថាអំពើល្អ របស់មនុស្សដែលស្រលាញ់អ្នក គេអាចនឹងធ្វើឱ្យអ្នក ស្រលាញ់គេវិញបានដែរឬទេ?

ចម្លើយនោះគឺថាមិនអាចទេ យ៉ាងយោចណាស់ អំពើល្អរបស់គេ បានត្រឹមតែធ្វើឱ្យអ្នកអាណិតតែប៉ុណ្ណោះ ព្រោះថាការអាណិត មិនអាចជំនួសដោយការស្រលាញ់បានឡើយ។

រូបតំណាង
រូបតំណាង

ហេតុនេះហើយ ជម្រើសដ៏ល្អគឺគួរណាដែលជ្រើសរើស មនុស្សដែលអ្នកស្រលាញ់ ព្រោះមិនថាអ្នកនៅក្បែរគេ ត្រូវទទួលរងការឈឺចាប់ ឬនឿយហត់ នឹងតាមផ្គាប់ចិត្តគេប៉ុណ្ណានោះទេ ប៉ុន្តែអ្នកក៏អាចមានសេចក្តីសុខ ដែលបាននៅជាមួយនឹងមនុស្សដែលអ្នកស្រលាញ់ដែរ។ តែបើអ្នកជ្រើសមនុស្សដែលស្រលាញ់អ្នក ទាំងដែលអ្នកមិនបានស្រលាញ់គេនោះ អ្នកអាចនឹងមិនទទួលរងការខូចចិត្តដោយសារតែគេក៏ពិតមែន ប៉ុន្តែអ្នកក៏គ្មានក្តីសុខ ក្នុងការនៅជាមួយគេដែរ ជាងនេះទៅទៀត បើអ្នកជ្រើសគេ ទាំងដែលមិនបានស្រលាញ់ វាក៏ប្រៀបបីដូចជាអ្នក ធ្វើបាបមនុស្សដែលស្រលាញ់អ្នកអញ្ចឹង។

ម្យ៉ាងវិញទៀត ទោះមនុស្សដែលស្រលាញ់អ្នក គេព្យាយាមធ្វើល្អខ្លាំងយ៉ាងណាដាក់អ្នកក៏ដោយ ក៏អ្នកនៅតែដេកនឹក ពីមនុស្សដែលអ្នកស្រលាញ់ជានិច្ច ហើយអ្នកអាចនឹងមានការសោកស្តាយ ដោយសារតែអ្នកមិនបានជ្រើសយកមនុស្សដែលអ្នកស្រលាញ់ទៀតផង។

រូបតំណាង
រូបតំណាង

ជារួមមក ជម្រើសរវាងមនុស្សដែលអ្នកស្រលាញ់ និងមនុស្សដែលស្រលាញ់អ្នក ​ គឺវាសុទ្ធសឹងតែមានចំណុចល្អ និងចំណុចល្អដូចគ្នា ក៏ប៉ុន្តែជម្រើសដែលគួរតែជ្រើសរើសនោះ គួរណាតែជ្រើសយកមនុស្សដែលធ្វើឱ្យអ្នក មានក្តីសុខបាន ទោះរងការឈឺចាប់បន្តិចបន្តួចក៏ពិតមែន ក៏វាមិនធ្វើឱ្យអ្នកស្តាយក្រោយ ក្នុងការជ្រើសរើសដែរ។ ព្រោះថា សេចក្តីស្នេហា ទោះយ៉ាងណាក៏ត្រូវតែទទួលរងការឈឺចាប់ដូចតែគ្នា ដូច្នេះហើយ ស៊ូឈឺចាប់ដោយសារតែមនុស្សដែលខ្លួនស្រលាញ់ ប្រសើរជាងដេកខូចចិត្តនិងស្តាយក្រោយ ដែលមិនបាននៅក្បែរមនុស្សដែលខ្លួនស្រលាញ់៕

ប្រភព quora

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T