រកឃើញត្រីបាឡែនបុរាណជើងបួន ប្រភេទថ្មីមួយ នៅក្នុងប្រទេសអេហ្ស៊ីប - Khmerload

រកឃើញត្រីបាឡែនបុរាណជើងបួន ប្រភេទថ្មីមួយ នៅក្នុងប្រទេសអេហ្ស៊ីប

https://s9.kh1.co/f9/f9ddb77c9b12040633c82fc5e323289fa44855fc.jpg
បច្ចេកវិទ្យា
 27-Aug-2021 2pm · 3 months ago

ថ្វីត្បិតែបច្ចុប្បន្នតំបន់នេះជាវាលខ្សាច់ ប៉ុន្តែពីមុនវាត្រូវបានគ្របដណ្ដប់ដោយសមុទ្រ និងជាប្រភពសម្បូរផូស៊ីល។

អេហ្ស៊ីប៖ អ្នកវិទ្យាសាស្ត្រនៅអេហ្ស៊ីបបានកំណត់ប្រភេទត្រីបាឡែនជើងបួនប្រភេទថ្មី ដែលបានរស់នៅប្រហែល៤៣លានឆ្នាំមុន។ ផូស៊ីលរបស់សត្វត្រីបាឡែន Phiomicetus anubis រស់នៅក្នុងទឹកក៏បានលើគោកក៏បាន ត្រូវបានរកឃើញដំបូងនៅវាលខ្សាច់ខាងលិចអេហ្ស៊ីប។ បុព្វបុរសរបស់ត្រីបាឡែនសម័យបច្ចុប្បន្នអភិវឌ្ឍន៍ពីថនិកសត្វដូចសត្វក្ដាន់ ដែលរស់នៅលើគោកក្នុងរយៈពេល១០លានឆ្នាំ។

យោងតាមការស្រាវជ្រាវដែលបានចេញផ្សាយដោយទិនានុបវត្តិ Proceedings of the Royal Society B កាលពីថ្ងៃពុធបានឲ្យដឹងថា ដោយមានទម្ងន់ប្រហែល៦០០គីឡូក្រាមនិងប្រវែង៣ម៉ែត្រ សត្វ Phiomicetus anubis នេះមានឆ្អឹងថ្គាមរឹងមាំ ដើម្បីចាប់សត្វធ្វើជាអាហារ។ ត្រីបាឡែនប្រភេទនេះអាចដើរលើគោកក៏បាន ហើយហែលក្នុងទឹកក៏បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/72/72582c04c99ef8f71d616f5d4c5ee45a40929cb5.jpg
រូបតំណាងគូរដោយវិចិត្រករ

គ្រោងឆ្អឹងផ្នែកខ្លះត្រូវបានគេរកឃើញ នៅក្នុងតំបន់ដីសណ្ដ Fayum ហើយត្រូវបានវិភាគដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Mansoura University។ ថ្វីត្បិតែបច្ចុប្បន្នតំបន់នេះជាវាលខ្សាច់ ប៉ុន្តែពីមុនវាត្រូវបានគ្របដណ្ដប់ដោយសមុទ្រ និងជាប្រភពសម្បូរផូស៊ីល។ ទោះបីជានេះមិនមែនជាលើកទីមួយដែលផូស៊ីលត្រីបាឡែនមានជើងត្រូវបានគេរកឃើញ ក៏សត្វត្រីបាឡែន Phiomicetus anubis ត្រូវបានគេជឿថា គឺជាសត្វពាក់កណ្ដាលទឹកពាក់កណ្ដាលគោកប្រភេទដើម ត្រូវបានគេរកឃើញនៅក្នុងទ្វីបអាហ្វ្រិក។

ត្រីបាឡែនដំបូងគេត្រូវបានគេគិតថា បានវិវត្តដំបូងនៅអាស៊ីខាងត្បូង ប្រហែល៥០លានឆ្នាំមុន។ នៅឆ្នាំ២០១១ ក្រុមអ្នកជំនាញផ្នែកសត្វពីបុរាណនៅប្រទេសប៉េរូបានរកឃើញផូស៊ីលត្រីបាឡែន អាយុកាល៤៣លានឆ្នាំ ដែលមានជើងបួនដែរ៕

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង