បរទេស៖ ទូរសព្ទ iPhone 13 នឹងត្រូវប្រកាសនៅថ្ងៃទី១៤ ខែកញ្ញា ជាមួយនឹងការដាក់លក់ជាសកលនៅថ្ងៃទី២៤ ខែកញ្ញា នេះបើយោងតាមអ្នកទម្លាយ ឈ្មោះ Jon Prosser។ ព្រឹត្តិការណ៍ទូរសព្ទ iPhone ប្រចាំខែកញ្ញាគឺនៅខាងមុខយើង ហើយការប្រមើលជុំវិញថ្ងៃប្រកាស ការបញ្ជាទិញទុកជាមុន និងថ្ងៃបញ្ចេញលក់ iPhone 13 កំពុងតែជ្រួលជ្រើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីមានរបាយការណ៍មួយបានបង្ហាញថា ថ្ងៃទី១៧ ខែកញ្ញា គឺជាថ្ងៃដាក់លក់ លោក Jon Prosser បានចេញមកស្រាយបំភ្លឺហើយ។ លោក Prosser បានបកស្រាយពីកាលបរិច្ឆេទថ្ងៃទី១៧ ខែកញ្ញា និងបន្ថែមព័ត៌មានលម្អិតបន្ថែម ដោយផ្ដល់ជូនពីប្រភពរបស់គាត់។
យោងតាមប្រភពរបស់គាត់បានឲ្យដឹងថា ការប្រកាសអញ្ជើញអ្នកសារព័ត៌មាននឹងធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា ដើម្បីចូលរួមព្រឹត្តិការណ៍នៅថ្ងៃទី១៤។ ចំណែកថ្ងៃទី១៧ ខែកញ្ញា គឺជាពេលសម្រាប់ការបញ្ជាទិញទុកជាមុន មិនមែនថ្ងៃដាក់លក់ទេ ហើយនៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃបញ្ចេញលក់ពិតប្រាកដ។ លោក Prosser ក៏បានបញ្ជាក់ផងដែរថា ម៉ូឌែល iPhone 13 ទាំងអស់នឹងមានសម្រាប់ការបញ្ជាទិញទុកជាមុន ក្នុងពេលតែមួយ៕
Yep! iPhone 13 Pre-Orders Starting September 17th, Launch on September 24th
— Jon Prosser (@jon_prosser) August 25, 2021
For what it’s worth, we are corroborating these dates. ☝️https://t.co/aevz5K57Qs
ប្រភព: AppleInsider