ការសិក្សាថ្មីមួយបានបង្ហាញថា អំពូលភ្លើងនៅតាមដងផ្លូវ បានរួមចំណែកធ្វើឲ្យចំនួនសត្វល្អិត មានការធ្លាក់ចុះ

//s9.kh1.co/52/521463d235cc2611d18a01c6a06c05f79461ef65.jpg
បច្ចេកវិទ្យា

 ២៦-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ភ្លើងសិប្បនិម្មិតប្រើនៅពេលយប់ត្រូវបានគេចាត់ទុកថា ជាកត្តាដែលអាចធ្វើឲ្យចំនួនសត្វល្អិតធ្លាក់ចុះនៅជុំវិញពិភពលោក ប៉ុន្តែប្រធានបទនេះកំពុងត្រូវបានគេស្រាវជ្រាវ។

អង់គ្លេស៖ ការសិក្សាថ្មីមួយដែលបានធ្វើឡើងនៅភាគខាងត្បូងប្រទេសអង់គ្លេសបានបង្ហាញថា ភ្លើងបំភ្លឺនៅតាមដងផ្លូវជាពិសេសភ្លើងពណ៌ស LED មិនត្រឹមតែរំខានដល់សត្វល្អិតនោះទេ ប៉ុន្តែថែមទាំងជាពិរុទ្ធជននៅពីក្រោយការធ្លាក់ចុះចំនួនសត្វល្អិតផងដែរ។ ភ្លើងសិប្បនិម្មិតប្រើនៅពេលយប់ត្រូវបានគេចាត់ទុកថា ជាកត្តាដែលអាចធ្វើឲ្យចំនួនសត្វល្អិតធ្លាក់ចុះនៅជុំវិញពិភពលោក ប៉ុន្តែប្រធានបទនេះកំពុងត្រូវបានគេស្រាវជ្រាវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីស្រាយចម្ងល់នេះ ក្រុមអ្នកវិទ្យាសាស្ត្របានប្រៀបធៀបទីតាំងតាមដងផ្លូវចំនួន២៦ រួមមានផ្លូវរុក្ខជាតិដុះជារបងនិងផ្លូវមានស្មៅដុះ ដែលមានភ្លើងបំភ្លឺតាមដងផ្លូវ និងប្រភេទទីកន្លែងដូចគ្នា តែគ្មានភ្លើងបំភ្លឺ។ លទ្ធផលគឺត្រូវបានបង្ហាញ ដោយមានការធ្លាក់ចុះចំនួនសត្វល្អិត៤៧ភាគរយនៅតំបន់ផ្លូវរុក្ខជាតិដុះជារបង និង៣៧ភាគរយធ្លាក់ចុះនៅផ្លូវមានស្មៅដុះតាមដងផ្លូវ។

ភ្លើងបំភ្លឺនៅតាមដងផ្លូវ
ភ្លើងបំភ្លឺនៅតាមដងផ្លូវ

ក្រុមការងារបានរកឃើញថា ការរំខានត្រូវបានរកឃើញនៅតំបន់ដែលមានភ្លើងអំពូល LED ផ្ទុយពីចង្កៀងសូដ្យូមសម្ពាធខ្ពស់ (HPS) ឬចង្កៀងសូដ្យូមសម្ពាធទាប (LPS) ដែលទាំងពីរនេះបញ្ចេញពន្លឺភ្លើងពណ៌លឿង-ទឹកក្រូច។ ចង្កៀង LED មានការពេញនិយមជាងមុន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារប្រសិទ្ធភាពថាមពលល្អប្រសើររបស់វា។

ការរួមចំណែកផ្សេងទៀតដែលនាំឲ្យមានការធ្លាក់ចុះចំនួនសត្វល្អិត រួមមាននគរូបនីយកម្មនិងការបំផ្លាញជម្រករបស់ពួកសត្វល្អិត ការធ្វើកសិកម្ម ការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ៕

ប្រភព: Phys.org

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T