នេះគឺជានាវាដឹកទំនិញគ្មានមនុស្សបើក និងមិនប៉ះពាល់ដល់បរិស្ថាន មុនដំបូងគេនៅលើពិភពលោក

//s9.kh1.co/69/6978e189bfd0dfa5bece33ae8c7412186fa329c5.jpg
បច្ចេកវិទ្យា

 ២៦-សីហា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

បើអ្វីៗដំណើរការដូចការគ្រោងទុក នាវានេះនឹងធ្វើដំណើរលើកដំបូងរបស់ខ្លួន រវាងទីក្រុងន័រវែសចំនួនពីរ នៅមុនដំណាច់ឆ្នាំនេះ ដោយគ្មាននាវិកនៅលើនោះទេ។

ន័រវែស៖ ក្រុមហ៊ុនន័រវែសមួយបានបង្កើតនូវអ្វីដែលខ្លួនហៅថា នាវាដឹកទំនិញស្វ័យប្រវត្តិនិងមិនប៉ះពាល់ដល់បរិស្ថានដំបូងគេរបស់ពិភពលោក។ បើអ្វីៗដំណើរការដូចការគ្រោងទុក នាវានេះនឹងធ្វើដំណើរលើកដំបូងរបស់ខ្លួន រវាងទីក្រុងន័រវែសចំនួនពីរ នៅមុនដំណាច់ឆ្នាំនេះ ដោយគ្មាននាវិកនៅលើនោះទេ។ ផ្ទុយទៅវិញ ការផ្លាស់ទីរបស់វានឹងត្រូវបានត្រួតពិនិត្យ ពីមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យចំនួនបី នៅក្នុងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាមិនមែនជានាវាស្វ័យប្រវត្តិដំបូងគេនោះទេ ព្រោះមានសាឡាងស្វ័យប្រវត្តិដំបូងគេមួយ ត្រូវបានដំណើរការក្នុងប្រទេសហ្វាំឡង់ក្នុងឆ្នាំ២០១៨ ប៉ុន្តែវាគឺជានាវាកុងតឺន័រអគ្គិសនីពេញលេញដំបូងគេ។ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនគីមី Yara International នាវា Yara Birkeland នេះត្រូវបានរចនាឡើង ដើម្បីកាត់បន្ថយការបញ្ចេញនីត្រូសែនអុកស៊ីតដែលជាសារធាតុពុលនិងឧស្ម័នផ្ទះកញ្ចក់ និងកាបូនឌីអុកស៊ីត ព្រមទាំងការដឹកជញ្ជូនទំនិញចេញពីផ្លូវនានាទៅកាន់សមុទ្រ។ បច្ចុប្បន្ន ឧស្សាហកម្មដឹកជញ្ជូនមានចំនួន២.៥ភាគរយនិង៣ភាគរយ នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់លើពិភពលោក នេះបើយោងតាមអង្គការនាវាចរណ៍សមុទ្រអន្តរជាតិ (IMO)។

គំនិតផ្ដួចផ្ដើមដំបូងនៅឆ្នាំ២០១៧ នាវានេះត្រូវបានបង្កើតឡើងដោយសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Kongsberg Maritime និងក្រុមហ៊ុនបង្កើតនាវា Vard។ ដោយមានសមត្ថភាពអាចផ្ទុកកុងតឺន័រចំនួន១០៣ និងជាមួយល្បឿនកំពូល២៤គីឡូម៉ែត្រក្នុងមួយម៉ោង វានឹងប្រើប្រាស់ថាមពលថ្ម៧មេហ្គាវ៉ាត់ម៉ោង ប្រហែលមួយពាន់ដងនៃសមត្ថភាពរថយន្តអគ្គិសនីចំនួនមួយ នេះបើយោងតាមលោក Jon Sletten អ្នកគ្រប់គ្រងរោងចក្រ Yara ក្នុងទីក្រុង Porsgrunn ប្រទេសន័រវែស៕

https://s9.kh1.co/__image/w=650,h=365,q=100/27/27a27097503f2b9d9b4ff206f4b114b0753cfa44.jpg
https://s9.kh1.co/__image/w=650,h=365,q=100/41/418e2431f3ad9917311283a7e0b482caab5aab3b.jpg

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T