កម្រជួប! ទើបរកឃើញអាចម៍ផ្កាយថ្មីមួយ ធ្វើដំណើរលឿនបំផុត ជុំវិញព្រះអាទិត្យ

//s9.kh1.co/a2/a26761c3aa73e220cb056bcb65dc999d6c2c4ca2.jpg
បច្ចេកវិទ្យា

 ២៥-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

វាអាចបញ្ចប់គន្លងមួយជុំវិញព្រះអាទិត្យ ត្រឹមតែ១១៣ថ្ងៃ ហើយស្ថិតនៅក្នុងចម្ងាយ២០លានគីឡូម៉ែត្រពីផ្កាយរបស់យើង។

បរទេស៖ អាចម៍ផ្កាយដែលទើបរកឃើញថ្មីមួយស្ថិតនៅកៀកព្រះអាទិត្យរបស់យើង ជាងផែនដីទៅទៀត។ អាចម៍ផ្កាយដែលមានឈ្មោះថា 2021 PH27 វាអាចបញ្ចប់គន្លងមួយជុំវិញព្រះអាទិត្យ ត្រឹមតែ១១៣ថ្ងៃ ហើយស្ថិតនៅក្នុងចម្ងាយ២០លានគីឡូម៉ែត្រពីផ្កាយរបស់យើង។ ​​នោះវាបានផ្ដល់ឲ្យថ្មអវកាសនេះ នូវគន្លងគោចរមួយដ៏ខ្លី ហើយវាក្លាយជាអង្គមានគន្លងគោចរខ្លីបំផុតទី២ បន្ទាប់ពីភពពុធ ដែលធ្វើដំណើរត្រឹមតែ៨៨ថ្ងៃជុំវិញព្រះអាទិត្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាចម៍ផ្កាយនេះមានទំហំ១គីឡូម៉ែត្រ ហើយមានអាចម៍ផ្កាយតិចតួចបំផុតដែលមានទំហំប៉ុណ្ណេះ ស្ថិតនៅប្រព័ន្ធព្រះអាទិត្យផ្នែកខាងក្នុង។ អាចម៍ផ្កាយ 2021 PH27 ស្ថិតនៅជិតព្រះអាទិត្យ ហើយមានសីតុណ្ហភាពនៅលើផ្ទៃរបស់វា ប្រមាណ៤៨២អង្សាសេ ដែលក្ដៅល្មមអាចរំលាយសំណ។

វាមានគន្លងមិនស្ថិតស្ថេរ ដែលឆ្លងកាត់គន្លងរបស់ភពពុធនិងសុក្រ ខណៈពេលពួកវាធ្វើដំណើរជុំវិញព្រះអាទិត្យ។ ក្នុងរយៈពេលពីរបីលានឆ្នាំ គន្លងគោចររបស់អាចម៍ផ្កាយនេះអាចនឹងបង្កហានិភ័យ។ បំណែកថ្មមួយនេះអាចនឹងបុកគ្នាជាមួយនឹងភពពុធឬសុក្រ ឬក៏ជាមួយព្រះអាទិត្យផ្ទាល់តែម្ដង ឬក៏ធ្វើដំណើរចាកចេញពីទីតាំងបច្ចុប្បន្ននៅក្នុងប្រព័ន្ធព្រះអាទិត្យ។ អាចម៍ផ្កាយនេះស្ថិតនៅជិតដែនទំនាញដ៏ខ្លាំងនៃព្រះអាទិត្យ ដែលអាចជះឥទ្ធិពលទៅលើគន្លងរបស់វា។ ខណៈពេលដែលមានអាចម៍ផ្កាយមួយចំនួនធ្វើដំណើរមកជិតព្រះអាទិត្យ ដូចអាចម៍ផ្កាយ 2021 PH27 នេះដែរ ពួកវាបែរជាមានគន្លងវែងជាង៕

គំនូសពណ៌ទឹកក្រូចគឺជាគន្លងរបស់អាចម៍ផ្កាយ 2021 PH27
គំនូសពណ៌ទឹកក្រូចគឺជាគន្លងរបស់អាចម៍ផ្កាយ 2021 PH27

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T