រកឃើញសំបុកឱម៉ាល់ភ្លឺបែបពណ៌បៃតង យ៉ាងចម្លែក នៅពេលត្រូវពន្លឺ UV ក្បែរប្រទេសកម្ពុជា - Khmerload

រកឃើញសំបុកឱម៉ាល់ភ្លឺបែបពណ៌បៃតង យ៉ាងចម្លែក នៅពេលត្រូវពន្លឺ UV ក្បែរប្រទេសកម្ពុជា

https://s9.kh1.co/18/184bdf1c2363114d54a0de3482c18320637f04cb.jpg
បច្ចេកវិទ្យា
 25-Aug-2021 11am · 3 months ago

កាតឹបសរសៃសូត្រទាំងនេះបញ្ចេញពន្លឺបៃតងលឿង នៅពេលត្រូវពន្លឺ UV ក្នុងជំហានរលកចន្លោះពី៣៦០ទៅ៤០០ណាណូម៉ែត្

វៀតណាម៖ ខណៈកំពុងធ្វើដំណើរឆ្លងកាត់ព្រៃត្រូពិចនៃភាគខាងជើងប្រទេសវៀតណាម អ្នកវិទ្យាសាស្ត្របានរកឃើញសំបុកឱម៉ាល់ ដែលចាំងជះពន្លឺបៃតង នៅពេលត្រូវពន្លឺអ៊ុលត្រាវីយូឡេ (UV)។ សំបុកដែលមើលទៅដូចជាចង្កោមបន្ទប់រាងឆកោណ ត្រូវបានបង្កើតឡើងដោយទ័ពសត្វឱម៉ាល់ ស្ថិតនៅក្នុងពូជ Polistes។

សត្វឱម៉ាល់បានបិទផ្នែកខាងក្រោមនៃបន្ទប់រាងឆកោណរបស់វាជាមួយនឹងកាតឹបសរសៃសូត្រ ដែលការពារកូនដង្កូវក្នុងសំបុក។ ដោយមិនទាន់ដឹងពីមូលហេតុច្បាស់ កាតឹបសរសៃសូត្រទាំងនេះបញ្ចេញពន្លឺបៃតងលឿង នៅពេលត្រូវពន្លឺ UV ក្នុងជំហានរលកចន្លោះពី៣៦០ទៅ៤០០ណាណូម៉ែត្រ។ ក្រុមការងារបានចេញដំណើរដំបូង ដើម្បីស្វែងរកសត្វល្អិតដែលមិនស្គាល់ច្បាស់ នៅក្នុងព្រៃត្រូពិច ហើយពួកគាត់ក៏បាននាំយកពិល UV LED ទៅជាមួយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលដែលត្រូវបានប៉ះជាមួយពន្លឺពណ៌ស សំបុកកាតឹបសរសៃសូត្រនេះនឹងលេចឡើងពន្លឺពណ៌ស។ ក្រោមពន្លឺថ្ងៃធម្មតា សំបុករបស់វាភ្លឺបែបបៃតង ហើយនៅពេលយប់ បើគេបញ្ចាំងពិលពន្លឺ UV សំបុករបស់វានឹងភ្លឺបៃតង ដែលអាចមើលឃើញចម្ងាយ២០ម៉ែត្រ។ ដោយរកឃើញសំបុកដែលភ្លឺយ៉ាងអាថ៌កំបាំង ក្រុមអ្នកស្រាវជ្រាវឥឡូវឆ្ងល់ថាតើការទទួលពន្លឺពីមជ្ឈដ្ឋានជុំវិញ អាចនឹងមានគោលបំណងជាក់លាក់ណាមួយ ចំពោះសត្វឱម៉ាល់ទាំងនេះ។

មកដល់ដំណាក់កាលនេះ អ្នកស្រាវជ្រាវបានលើកឡើងពីគំនិតមួយចំនួន។ វាអាចថាសំបុកដែលភ្លឺ បានដើរតួនាទីប្រៀបដូចជាឧបករណ៍ប្រាប់សញ្ញា ដែលនឹងជួយឲ្យសត្វឱម៉ាល់ហើរត្រលប់ មកកាន់សំបុក ពេលព្រះអាទិត្យអស្ដង្គត ឬក៏សត្វឱម៉ាល់ប្រភេទផ្សេងទៀតអាចនឹងប្រើប្រាស់ការទទួលពន្លឺនានា ដើម្បីចែកឲ្យដាច់ពីសំបុករបស់វា និងសំបុកនៅក្បែរខាង។ ឬវាអាចថា កាតឹបសរសៃសូត្រអាចជួយការពារកូនដង្កូវសត្វឱម៉ាល់ ពីពន្លឺ UV ដ៏គ្រោះថ្នាក់ ដែលបង្អាក់ដល់ការលូតលាស់របស់កូនៗដង្កូវ៕

https://s9.kh1.co/__image/w=650,h=366,q=100/87/8707c6d928cae30d610def15ac4193d8ea64a177.jpg
https://s9.kh1.co/__image/w=582,h=216,q=100/3f/3f0987716429fb5bf3ab184c2e1d8d985e489469.png

ប្រភព: Live Science

Chhen Hangly
H.L

អត្ថបទទាក់ទង