ស្រុះគ្នាល្អណាស់! បងប្អូនភ្លោះស្រីបួននាក់ ក្លាយជាគិលានុបដ្ឋាយិកា ដូចម្ដាយដែរ

//s9.kh1.co/e9/e934e7c1f7d5e4f3e9e855dd2a433acb86880cce.jpg
សង្គម

 ២៥-សីហា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

ព្យាយាមធ្វើឲ្យខុសពីគ្នា តែចុងក្រោយដូចគ្នាដដែល

បរទេស៖ ស្ត្រីជាម្ដាយម្នាក់មានឈ្មោះថា Joby Shibu Mathew មានមទោនកភាពជាខ្លាំងកាលពី២១ឆ្នាំមុន ចំពោះការសម្រាលបានកូនស្រីភ្លោះបួននាក់ ហើយថ្មីៗនេះ គាត់កាន់តែមានមទោនកភាពខ្លាំងឡើង ដោយសារតែកូនស្រីភ្លោះទាំងបួននាក់ បានក្លាយជាគិលានុបដ្ឋាយិកាដូចគាត់កាលពីមុនដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បីនាក់ក្នុងចំណោមបងប្អូនស្រីភ្លោះទាំងបួន បានចូលបម្រើការងារនៅឯមន្ទីរពេទ្យ Royal Papworth ក្នុងប្រទេសអង់គ្លេសនាសប្ដាហ៍នេះ បន្ទាប់ពីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាគិលានុបដ្ឋាកា។ ចំណែកឯម្នាក់ទៀត បានចូលរៀនវគ្គព្យាបាលដោយចលនា និងចាប់ផ្ដើមបម្រើការងារនៅមន្ទីរពេទ្យ Kettering ក្នុងប្រទេសអង់គ្លេសដូចគ្នា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនផងដែរ។

យ៉ាងណាមិញ ចំពោះការចង់ក្លាយជាគិលានុបដ្ឋាយិកា គឺបងប្អូនស្រីភ្លោះទាំងបួន បានឃើញពីរបៀបធ្វើការរបស់ម្ដាយ និងស្វែងរកថាហេតុអ្វីបានជាម្ដាយចូលចិត្តការងារនេះ ហើយវាពិតជាការងារមួយ ដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ពួកគេ និងជួយសង្គ្រោះជីវិតមនុស្សជារៀងរាល់ថ្ងៃ។ ដំបូងឡើយ ពួកគេតែងតែព្យាយាមធ្វើអ្វីមួយឲ្យខុសពីគ្នា តែចុងក្រោយនៅតែធ្វើអ្វីមួយដូចៗគ្នាដដែល៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T