យល់ដឹង៖ មនុស្សពីរនាក់ដែលស្រលាញ់គ្នា គួរណាតែមានការទុកចិត្តលើគ្នាទៅវិញទៅមក ម្យ៉ាងវិញទៀត ភាពស្មោះត្រង់រវាងគ្នា គឺមិនអាចបង្ហាញតាមរយៈពាក្យសម្តីនោះទេ គឺវាបង្ហាញតាមរយៈសកម្មភាព និងទង្វើរបស់មនុស្សពីរនាក់ដែលធ្វើមកលើគ្នា ប៉ុន្តែគូស្នេហ៍ជាច្រើន បែរជានាំគ្នាគិតថា ការអនុញ្ញាត្តិឱ្យឆែកទូរស័ព្ទគ្នា គឺវាបង្ហាញពីភាពស្មោះត្រង់រវាងគ្នាទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មនុស្សពីរនាក់ដែលស្រលាញ់គ្នា ដោយមានការទុកចិត្តលើគ្នាទៅវិញទៅមកនោះ គឺមិនចាំបាច់ទាល់តែឆែកទូរស័ព្ទគ្នាទៅវិញទៅមក ទើបបង្ហាញពីភាពស្មោះត្រង់រវាងគ្នាទេ លើសពីនេះ បើទោះបីជាមនុស្សពីរនាក់ មិនមានភាពស្មោះត្រង់នឹងគ្នាក៏ដោយ ក៏ការឆែកទូរស័ព្ទគ្នា វាគ្មានប្រយោជន៍ដែរ ព្រោះថាបើគេចង់លាក់រឿងអ្វីមួយ ឬមានអ្នកផ្សេងនោះ គេនឹងមិនបណ្តោយឱ្យចាប់បាននោះទេ ហើយប្រសិនបើឆែកឃើញ នូវអ្វីដែលមិនគួរឱ្យឃើញនោះ សួរថាតើអ្នកហ៊ានសម្រេចចិត្តបែកគ្នាទេ?

មួយវិញទៀត ប្រសិនបើមនុស្សពីរនាក់ស្រលាញ់គ្នា ដោយមិនទុកចិត្តនិងជឿជាក់គ្នា ហើយបែរជាសង្ស័យគ្នាទៅវិញទៅមក ដូចជាជនល្មើសហើយនោះ ទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់ សួរថាបន្តទៅមុខទៀត តើមានន័យអ្វី? អញ្ចឹងហើយ ជាសង្សារនឹងគ្នា ការឆែកទូរស័ព្ទដៃគ្នា វាមិនមែនជារឿងចាំបាច់ ដែលយើងត្រូវធ្វើនោះទេ ព្រោះភាពស្មោះត្រង់ របស់មនុស្សដែលស្រលាញ់គ្នា វាមិនបង្ហាញតាមរយៈការអនុញ្ញាតឱ្យឆែកទូរស័ព្ទគ្នានោះទេ។

ជារួមមក ចំពោះមនុស្សពីរនាក់ដែលស្រលាញ់គ្នា ដោយមានទំនុកចិត្តលើគ្នានោះ គេមិនចាំបាច់ឆែកទូរស៍ព្ទរបស់គ្នានោះទេ ម្យ៉ាងវិញទៀត ម្នាក់ៗក៏កាន់តែមានភាពចាស់ទុំ ដូច្នេះហើយ មិនអាចស្រលាញ់គ្នាដោយយកគំនិតក្មេងខ្ចី យកមកគិតទៀតបាននោះទេ។ ជាងនេះទៅទៀត ប្រសិនបើមនុស្សពីរនាក់ មានការសង្ស័យគ្នាទៅវិញទៅមកនោះ គួរណាតែសួរគ្នាតាមត្រង់ ទើបវាជាការប្រសើរជាងការឆែកទូរស័ព្ទគ្នា។
ប្រភព៖ timesofindia