លទ្ធផលករណីកូវីដ១៩ បំប្លែងថ្មី Delta ចំពោះប្រជាជនដែលរស់នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានចេញហើយ

//s9.kh1.co/98/9845ef32e1bb0ea8f7889061f031488ac13ad27a.jpg
សង្គម

 ២៤-សីហា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

មានករណីកូវីដ១៩វិជ្ជមាន បំប្លែងថ្មី ប្រភេទDelta ជាច្រើននាក់ ចំពោះប្រជាពលរដ្ឋមួយចំនួនធំ ដែលរស់នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ភ្នំពេញ៖ នៅពេលថ្មីៗនេះ អាជ្ញាធរបានរកឃើញករណីកូវីដ១៩ បំប្លែងថ្មីប្រភេទDelta ជាច្រើនករណីនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅថ្ងៃទី២៣ សីហា ឆ្នាំ២០២១ អាជ្ញាធរបានធ្វើការ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ៤៣នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ៩១៤នាក់ នៅភូមិអណ្ដូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋដែលធ្លាប់ទៅដល់ ឫបានប៉ះពាល់ជាមួយអ្នករស់នៅទីតាំងខាងលើ សូមមេត្តាតាមដានសុខភាពរយៈពេល ២១ថ្ងៃដើម្បីសុវត្ថិភាព និងកុំភ្លេចសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ការយកសំណាកអ្នកដែលសង្ស័យ
ការយកសំណាកអ្នកដែលសង្ស័យ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T