ស្នេហា៖ ការលួចស្រលាញ់គេតែម្នាក់ឯង គឺវាពិតជាពិបាកខ្លាំងណាស់ នៅពេលដែលឃើញគេ ស្និទ្ធស្នាលជាមួយនឹងអ្នកផ្សេង ហើយអ្វីដែលរឹតតែពិបាក ជាងនេះទៅទៀតនោះ គឺលួចស្រលាញ់ប៉ះចំមិត្តភក្តិ ជិតស្និទ្ធខ្លួនឯង ព្រោះថាប្រសិនបើសារភាពប្រាប់គេ ច្បាស់ជាប្រឈមមុខ ទៅនឹងការបាត់បង់ទាំងមិត្តភាព និងស្នេហាជាក់ជាមិនខាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអញ្ចឹងហើយ ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពមួយនេះ ដែលកំពុងតែលួចស្រលាញ់មិត្តភក្តិខ្លួនឯងនោះ អ្នកគួរតែរហ័ស ក្នុងការរកដំណោះស្រាយឱ្យបានលឿនបំផុត ព្រោះថាបើអ្នកមិនឆាប់រកដំណោះស្រាយទេនោះ មនុស្សដែលអ្នកស្រលាញ់ ច្បាស់ជាបានទៅអ្នកដទៃ ហើយអ្នកបានត្រឹមតែធ្វើជាមិត្តភក្តិគេតែប៉ុណ្ណោះ។
វិធីទាំងនេះ អាចជួយឱ្យអ្នកដែលលួចស្រលាញ់មិត្តភក្តិខ្លួនឯង មិនធ្វើឱ្យបាត់បង់ទាំងមិត្តភាពនិងស្នេហា៖
១. ត្រូវប្រាកដចិត្តជាមួយនឹងអារម្មណ៍ខ្លួនឯងជាមុនសិន

មុននឹងដល់ដំណាក់កាល ឱ្យគេបានដឹងពីអារម្មណ៍របស់អ្នក គឺអ្នកត្រូវតែមានការប្រាកដចិត្ត ជាមួយខ្លួនឯងជាមុនសិន ថាតើខ្លួនអ្នក ពិតជាស្រលាញ់គេក្នុងន័យស្នេហា ឬគ្រាន់តែជាអារម្មណ៍ល្អ ដែលមានចំពោះមិត្ត? ព្រោះប្រសិនបើអ្នក មិនទាន់មានការប្រាកដប្រជា ជាមួយនឹងក្តីស្រលាញ់ដែលអ្នកមានចំពោះគេទេនោះ ហើយអ្នកទៅសារភាពឱ្យគេបានដឹង អ្នកច្បាស់ជាប្រឈមមុខខ្ពស់ ទៅនឹងការបាត់បង់ទាំងស្នេហា និងមិត្តភាពជាក់ជាមិនខាន។
២. ព្យាយាមធ្វើល្អជាមួយគេឱ្យបានច្រើន

បើទោះបីជាមិត្តភក្តិ ដែលអ្នកលួចស្រលាញ់ គេមិនដែលចាប់អារម្មណ៍ លើអ្នកក្នុងន័យជាស្នេហាក៏ដោយ ឱ្យតែអ្នកព្យាយាមធ្វើល្អដាក់គេឱ្យបានច្រើន តាមអ្វីដែលអាចធ្វើបាន ឬតែងតែបង្ហាញវត្តមាន ពេលដែលគេត្រូវការជំនួយនោះ ទោះគេមិនបង្ហាញថាគេចាប់អារម្មណ៍លើអ្នក តែក្នុងចិត្តគេច្បាស់ជាលួចចាប់អារម្មណ៍ និងគិតអ្នកក្នុងន័យស្នេហាជាមិនខាន ក៏ព្រោះតែអំពើល្អតែងតែអាចយកឈ្នះចិត្តមនុស្សបាន នោះដល់ពេលដែលអ្នកសារភាព ភាគរយដែលអ្នកជោគជ័យ គឺប្រាកដជាច្រើន។
៣. កុំហួងហែងគេលើសពីមិត្ត

មិនថាមនុស្សដែលអ្នកលួចស្រលាញ់ គេទៅស្និទ្ធស្នាល ឬមានទំនាក់ទំនងជាមួយអ្នកណានោះទេ គឺអ្នកគ្មានសិទ្ធទៅហួងហែងគេ លើសពីមិត្តភក្តិនោះទេ បើទោះបីជាអ្នកស្រលាញ់ និងហួងហែងគេខ្លាំងប៉ុណ្ណាក៏ដោយ ព្រោះតែអ្នកមាននាមត្រឹមតែជាមិត្តភក្តិ អ្នកមិនអាចហាមគេ មិនឱ្យទៅទាក់ទងជាមួយនឹងអ្នកណាបាននោះទេ ម្យ៉ាងវិញទៀត ប្រសិនបើអ្នក បញ្ចេញអាការៈហួងហែងដាក់គេ លើសពីមិត្តភក្តិនោះ គេច្បាស់ជាព្យាយាមរក្សាកម្លាតពីអ្នក ជាក់ជាមិនខាន ហើយវាក៏ជាអ្វីដែលងាយនឹងធ្វើឱ្យអ្នក បាត់បង់ទាំងមិត្តភាព និងស្នេហាក្នុងពេលតែមួយទៀតផង។
៤. រកពេលវេលាសាកសមណាមួយ ប្រាប់ពីអារម្មណ៍ដែលមានចំពោះគេ

បើចង់សារភាពប្រាប់ពីអារម្មណ៍ដែលមានចំពោះគេ គឺមិនមែនចិត្តចង់សារភាពភ្លាម គឺសារភាពបានភ្លាមនោះទេ តែអ្នកក៏ត្រូវចេះមើលតាមកាលៈទេសៈ ឱ្យបានត្រឹមត្រូវដែរ មិនមែនគេកំពុងតែមានបញ្ហា ហើយទៅសារភាពប្រាប់គេនោះទេ។ អញ្ចឹងហើយ គួរណាដែលមើលតាមពេលវេលាណាមួយ ដែលគិតថាសាកសម ហើយនិយាយប្រាប់គេ ពីអារម្មណ៍ដែលអ្នកមានចំពោះគេ លើសពីនេះ បើទោះបីជាចម្លើយរបស់គេ បដិសេធឬក៏អត់នោះ ឱ្យតែអ្នកគោរពតាមការសម្រេចចិត្តរបស់គេ យ៉ាងហោចណាស់ ក៏វាធ្វើឱ្យអ្នក បាត់បង់មិត្តភាពដែរ។
៥. កុំបង្ខំ និងដាក់សម្ពាធឱ្យគេខ្លាំងពេក

ប្រសិនបើអ្នកសារភាពប្រាប់គេហើយ ប៉ុន្តែចម្លើយរបស់គេគឺបដិសេធនោះ អ្នកគួរតែគោរព និងយល់ស្រប តាមការសម្រេចចិត្តរបស់គេ ដោយកុំបង្ខំ និងដាក់សម្ពាធឱ្យគេ ដែលនាំឱ្យគេ មានអារម្មណ៍ថាខុសលើអ្នកឱ្យសោះ ហើយអ្នក គួរតែបន្តសកម្មភាព ធ្វើជាមិត្តភក្តិគេដូចដើម នោះអ្នកក៏នៅតែមានឱកាស ព្យាយាមតាមយកឈ្នះបេះដូងគេបានដែរ គ្រាន់បើជាងបង្ខំ និងដាក់សម្ពាធឱ្យគេ ហើយធ្វើឱ្យមិត្តភាពប្រែប្រួល នោះឱកាសសម្រាប់អ្នក ក៏លែងមានទៀតដែរ៕
ប្រភព៖ medium