ផ្កាយដុះកន្ទុយមួយដែលផ្ទុះជាបំណែកកាលពីឆ្នាំមុន ត្រូវបានតារាវិទូគាស់កកាយពីប្រវត្តិដើមរបស់វា

//s9.kh1.co/38/38843699bef278b876014c971f33396ee147567b.jpg
បច្ចេកវិទ្យា

 ២៤-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

នៅអរិយធម៌យុគសម័យថ្មបំបែកនៅទូទាំងទ្វីបអ៊ីរ៉ាស៊ី (Eurasia) និងអាហ្វ្រិកខាងជើង​ទំនងជាបានមើលឃើញការបង្ហាញខ្លួនរបស់វា។

បរទេស៖ ផ្កាយដុះកន្ទុយមួយដែលធ្វើឲ្យក្រុមតារាវិទូចាប់អារម្មណ៍ បានបង្ហាញរូបរាងដំបូងនៅចុងឆ្នាំ២០១៩ ប៉ុន្តែវាបានផ្ទុះបែកជាបំណែកទឹកកកតូចៗ៣០ដុំ នៅប៉ុន្មានខែបន្ទាប់។ ឥឡូវនេះ ការសង្កេតមួយត្រូវបានធ្វើឡើង ទៅលើផ្កាយដុះកន្ទុយនេះ ដែលមានឈ្មោះថា ATLAS ដែលនឹងជួយបកស្រាយពីប្រវត្តិដើមរបស់វា កាលពីប៉ុន្មានពាន់ឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Quanzhi Ye ដែលជាតារាវិទូនៅសាកលវិទ្យាល័យ Maryland បានសង្កេតឃើញផ្កាយដុះកន្ទុយមួយនេះ ដោយប្រើតេឡេទស្សន៍អវកាសហូប៊ល។ លោក Ye និងសហការីរបស់គាត់បានប្រើប្រាស់ការសង្កេត ដើម្បីកំណត់ថាផ្កាយដុះកន្ទុយ ATLAS គឺជាសំណល់ចេញពីផ្កាយដុះកន្ទុយមួយទៀត ដែលទំនងជាបានឆ្លងកាត់លើផ្ទៃមេឃរបស់យើង កាលពី៥,០០០ឆ្នាំមុន។

ផ្កាយដុះកន្ទុយបុរាណនេះបានស្ថិតនៅក្នុងចម្ងាយ៣៧លានគីឡូម៉ែត្រពីព្រះអាទិត្យ ហើយនៅអរិយធម៌យុគសម័យថ្មបំបែកនៅទូទាំងទ្វីបអ៊ីរ៉ាស៊ី (Eurasia) និងអាហ្វ្រិកខាងជើង​ ទំនងជាបានមើលឃើញការបង្ហាញខ្លួនរបស់វា។ មិនមានការកត់ត្រានៃការមើលឃើញវាទេ ប៉ុន្តែការសិក្សាអំពីផ្កាយដុះកន្ទុយតាមរបៀបដែលលោក Ye និងក្រុមការងាររបស់គាត់បានវិភាគផ្កាយដុះកន្ទុយ ATLAS ​បានជួយឲ្យពួកគាត់តាមដានប្រភពដើមនៃផ្កាយដុះកន្ទុយនេះ។

ជាការពិត ផ្កាយដុះកន្ទុយ ATLAS ធ្វើដំណើរគោចរជុំវិញព្រះអាទិត្យ ស្រដៀងគ្នានឹងផ្កាយដុះកន្ទុយមួយដែលធ្លាប់ត្រូវបានគេសង្កេតនៅក្នុងឆ្នាំ១៨៤៤ ដែលបង្ហាញថាផ្កាយដុះកន្ទុយទាំងពីរនេះ គឺជាបងប្អូនបង្កើត ដែលបានបែកជាបំណែកចេញពីផ្កាយដុះកន្ទុយមេរបស់វា រាប់សិបសតវត្សរ៍មុន៕

ផ្កាយដុះកន្ទុយ ATLAS ផ្ទុះជាបំណែក កាលពីឆ្នាំមុន
ផ្កាយដុះកន្ទុយ ATLAS ផ្ទុះជាបំណែក កាលពីឆ្នាំមុន

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T