គិតយ៉ាងម៉េចដែរ? ក្រុមហ៊ុនហ្វេសប៊ុកកំពុងធ្វើតេស្ដ បន្ថែមមុខងារខលជាវីដេអូនិងសំឡេង ដាក់ក្នុងកម្មវិធីហ្វេសប៊ុក

//s9.kh1.co/2d/2d7a8d07cc9a0fca82dc9eb482d5fc0e1191e416.jpg
បច្ចេកវិទ្យា

 ២៤-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុនមិនបានប្រាប់ឲ្យដឹងទេថា តើអ្នកប្រើប្រាស់ប៉ុន្មាននាក់នឹងទទួលបានមុខងារមួយនេះទេ។

បរទេស៖ សារព័ត៌មាន Bloomberg បានរាយការណ៍ថា ហ្វេសប៊ុកកំពុងសាកល្បង បន្ថែមមុខងារតេជាវីដេអូនិងសំឡេង ទៅកាន់កម្មវិធីហ្វេសប៊ុកគោល។ បច្ចុប្បន្ន មុខងារនេះគឺមានតែនៅក្នុងកម្មវិធី Messenger តែឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហ្វេសប៊ុកបានបញ្ជាក់ប្រាប់គេហទំព័រ The Verge ថា ខ្លួនកំពុងធ្វើតេស្ដមុខងារការតេជាវីដេអូនិងសំឡេង នៅក្នុងប្រទេសមួយចំនួន រួមមានទាំងសហរដ្ឋអាមេរិកផងដែរ។ ក្រុមហ៊ុនមិនបានប្រាប់ឲ្យដឹងទេថា តើអ្នកប្រើប្រាស់ប៉ុន្មាននាក់នឹងទទួលបានមុខងារមួយនេះទេ។ ការបន្ថែមការតេជាវីដេអូនិងសំឡេងទៅក្នុងកម្មវិធីហ្វេសប៊ុក ត្រូវបានគេគិតថា មនុស្សអាចមានជម្រើសបន្ថែមក្នុងការប្រើប្រាស់រវាងកម្មវិធីទាំងពីរនេះ។

គួរបញ្ជាក់ថា កម្មវិធី Messenger ដែលជាកម្មវិធីផ្ញើសាររបស់ហ្វេសប៊ុក បានបញ្ចេញឲ្យប្រើប្រាស់តាំងពីឆ្នាំ២០១១ នៅលើទូរសព្ទ ហើយនៅឆ្នាំ២០១៤ ហ្វេសប៊ុកសម្រេចឲ្យអ្នកប្រើប្រាស់ធ្វើការផ្ញើសារទាំងស្រុងតែឯង នៅលើកម្មវិធី Messenger ដោយផ្ដាច់ចេញពីកម្មវិធីដើមរបស់ហ្វេសប៊ុក៕

រូបតំណាង
រូបតំណាង

ប្រភព: The Verge

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T