ក្រុមហ៊ុន Foremost បានបរិច្ចាគទឹកដោះគោចំនួន ៥០០ កេស ដល់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ក្នុងទីក្រុងភ្នំពេញ

//s9.kh1.co/c6/c6cb4d493421fb06ffd3d451e93097691af57f06.jpg
សង្គម

 ២៣-សីហា-២០២១ ១២ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ក្រុមហ៊ុន​ ហ្វ្រីសឡែនខមភីណា (ប្រទេសថៃ) ចំកាត់​ (មហាជន) ក្រុមហ៊ុនផលិត និងចែកចាយផលិតផលក្រោមស្លាកសញ្ញា Foremost នៅប្រទេសថៃ និងនាំចេញទៅប្រទេសផ្សេងៗ នៅក្នុងក្រុមឥណ្ឌូចិន បានបរិច្ចាគផលិតផលទឹកដោះគោ ហ្វ័ម៉ូស ចំនួន ៥០០ កេស សរុបជាទឹកប្រាក់ចំនួន ២០,០០០,០០០ រៀល ដល់ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE)

ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ក្រុមហ៊ុន​ ហ្វ្រីសឡែនខមភីណា (ប្រទេសថៃ) ចំកាត់​ (មហាជន) ក្រុមហ៊ុនផលិត និងចែកចាយផលិតផលក្រោមស្លាកសញ្ញា Foremost នៅប្រទេសថៃ និងនាំចេញទៅប្រទេសផ្សេងៗ នៅក្នុងក្រុមឥណ្ឌូចិន បានបរិច្ចាគផលិតផលទឹកដោះគោ ហ្វ័ម៉ូស ចំនួន ៥០០ កេស សរុបជាទឹកប្រាក់ចំនួន ២០,០០០,០០០ រៀល ដល់ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) គឺជាអង្គការមិនរកប្រាក់ចំណូលមួយ ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៦ ដោយធ្វើការដើម្បីផ្តល់ស្បៀងអាហារ កន្លែងស្នាក់នៅ ការថែទាំសុខភាព ការអប់រំទូទៅ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់កុមារទីទ័លក្រ ដែលរងការរំលោភបំពាន និងមិនទទួលបានការអប់រំ ក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្ន អង្គការដើម្បីភាពញញឹមនៃកុមារ កំពុងផ្តល់ជំនួយដល់កុមារជាង ៦,៥០០ នាក់ ដោយជួយគាំទ្រកុមារប្រមាណ ៣,០០០ នាក់ នៅតាមសាលារដ្ឋ ប្រមាណ ១,០០០ នាក់ នៅក្នុងកម្មវិធីអប់រំចំណេះទូទៅ និងថ្នាក់ពន្លឿន និង ១,៥០០ នាក់ នៅក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ទន្ទឹមគ្នាជាមួយបេសកម្មរបស់ក្រុមហ៊ុន ហ្វ្រីសឡែនខមភីណា ក្នុងការផ្ដល់នូវសារធាតុអាហារដែលល្អ និងអាហារូបត្ថម្ភសំខាន់សម្រាប់មនុស្សគ្រប់គ្នា គ្រប់វ័យ គ្រប់ស្ថានភាព ជាពិសេសអំឡុងពេលស្ថិតក្នុងគ្រាលំបាកនេះ ក្នុងនោះមានកុមារ និងយុវជនជាច្រើនដែលកំពុងទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ ១៩ ។

ក្រុមហ៊ុន Foremost បានបរិច្ចាគទឹកដោះគោចំនួន ៥០០ កេស ដល់អង្គការ ប៉េ អេស អឺ
ក្រុមហ៊ុន Foremost បានបរិច្ចាគទឹកដោះគោចំនួន ៥០០ កេស ដល់អង្គការ ប៉េ អេស អឺ

ដោយមានលោក អ៊ឹម ណាត ជាអ្នកគ្រប់គ្រងផ្នែកលក់ប្រចាំតំបន់ បានចូលរួមជាតំណាងសម្រាប់ការបរិច្ចាកនេះមកកាន់អង្គការ ប៉េ អេស អឺ ស្ថិតក្នុងរាជនីភ្នំពេញ ប្រទេសកម្ពុជា។ ការបរិច្ចាគនេះ គឺជាផ្នែកមួយនៃគម្រោងការតបស្នងសង្គម ដែលក្រុមហ៊ុនតែងតែអនុវត្តជាបន្ដបន្ទាប់ ដើម្បីគាំទ្រទៅដល់សហគមន៍ និងសង្គមដែលក្រុមហ៊ុនកំពុងដំណើរការអាជីវកម្ម។ ដោយស្របពេលជាមួយគ្នានេះផងដែរ ប្រទេសថៃមានគម្រោងរៀបចំនូវកម្មពិធី «ហ្វ័រម៉ូសនាំមកនូវស្នាមញញឹមដល់កុមារថៃក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩» រួមជាមួយកញ្ចប់មូលនិធិបរិច្ចាគទឹកដោះគោ ១លានប្រអប់ សម្រាប់យុវជន និងគ្រួសារប្រជាជនថៃ ដែលកំពុងទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ដូចគ្នានេះផងដែរ៕

អំពី ហ្វ្រីសឡែនខមភីណា និង ក្រុមហ៊ុន​ ហ្វ្រីសឡែនខមភីណា (ប្រទេសថៃ) ចំកាត់​ (មហាជន)

ហ្វ្រីសឡែនខមភីណា គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិត និងចែកចាយផលិតផលពីទឹកដោះគោដ៏ធំបំផុតរបស់ពិភពលោក និងជាក្រុមសហករណ៍ទឹកដោះគោ ដែលមានជាយូរមកហើយ ដែលនឹងគ្រប់ ១៥០ ឆ្នាំ។ នៅខែកញ្ញា ឆ្នាំ ២០២១ នេះ ដោយ ហ្វ្រីសឡែនខមភីណា គឺជាសហករណ៍ទឹកដោះគោធំជាងគេបំផុតនៅលើពិភពលោក  បច្ចុប្បន្នមានបុគ្គលិកជាង ២៣,០០០ នាក់ នៅទូទាំងពិភពលោក។

ហ្វ្រីសឡែនខមភីណា (ប្រទេសថៃ) ចំកាត់​ (មហាជន) បានក្លាយជាសមាជិកនិងជាអន្តរការីក្នុងការផ្ទេរចំណេះដឹង បទពិសោធន៍ និងភាពស្ទាត់ជំនាញពីកសិករទឹកដោះគោហូឡង់ រហូតដល់កសិករទឹកដោះគោថៃអស់រយៈពេលជាង ៦៥ ឆ្នាំ ជាអ្នកផលិត និងចែកចាយផលិតផល ក្រោមស្លាកសញ្ញា ហ្វ័រម៉ូស និងសត្វស្ទាំងហ្វលខន ដេបិក ទូកក្តោងនិងម៉ាយប៊យ នៅប្រទេសថៃ ដោយការិយាល័យកណ្តាល មានទីតាំងនៅទីក្រុងបាងកក និងមានរោងចក្រចំនួន ២ កន្លែង ដែលមានទីតាំងនៅសំរោង ខេត្តសាមុតប្រាកាន និងឡាក់ស៊ី ទីក្រុងបាងកក ដោយរោងចក្ររបស់ប្រទេសថៃទទួលខុសត្រូវចំពោះការផលិត និងការចែកចាយផលិតផលនៅក្នុងប្រទេសថៃ រួមទាំងការនាំចេញទៅកាន់ប្រទេសនានានៅក្នុងក្រុមឥណ្ឌូចិន។

ចុចដើម្បីអានព័ត៌មានបន្ថែមអំពីស្លាកសញ្ញាហ្វ័រម៉ូសបាននៅលើគេហទំព័រ www.foremostthailand.com

និងហ្វេសប៊ុក https://www.facebook.com/SuperMomClubCambodia

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T