បែលហ្ស៊ិក៖ ស្ត្រីម្នាក់ មានអារម្មណ៍ស្និតស្នាល និងរ៉ូមែនតិចជាមួយនឹងស្វាមួយក្បាល នៅឯសួនសត្វ Antwerp Zoo ក្នុងប្រទេសបែលហ្ស៊ិក ដែលជាហេតុធ្វើឲ្យខាងសួនសត្វហាមឃាត់គាត់មិនឲ្យចូលទស្សនាតទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកស្រី Adie Timmermans អាយុ៣៨ឆ្នាំ បានចាប់អារម្មណ៍លើស្វាឈ្មោលមួយក្បាលនៅសួនសត្វខាងលើ តាំងពី៤ឆ្នាំមុនម៉្លេះ ហើយអំឡុងពេលនោះដែរ គាត់ជឿជាក់ថា គាត់និងស្វាមួយក្បាលនោះ បានបង្កើតសម្ព័ន្ធភាពយ៉ាងខ្លាំង ដែលឥឡូវនេះពួកគាត់ក៏ស្រលាញ់គ្នា។
នៅក្នុងបទសម្ភាស៍មួយជាមួយស្ថានីយទូរទស្សន៍ ATV អ្នកស្រីបានយល់ឃើញថា វាពិតជាអយុត្តិធម៌សម្រាប់គាត់ និងនិយាយថា៖
ខ្ញុំស្រលាញ់ស្វាមួយក្បាលនោះណាស់ ហើយវាក៏ស្រលាញ់ខ្ញុំវិញដែរ។ ហេតុអ្វីបានជាពួកគេចង់យកវាចេញពីខ្ញុំ? យើងមានទំនាក់ទំនងស្នេហាជាមួយគ្នា ហើយខ្ញុំនឹងនិយាយដូច្នេះ។ អ្នកទស្សនារាប់សិបនាក់ផ្សេងទៀត បានអនុញ្ញាតឲ្យចូលទស្សនា និងមានទំនាក់ទំនងជាមួយវា តែហេតុអ្វីហាមឃាត់តែខ្ញុំ?
យ៉ាងណាមិញ ខាងសួនសត្វបាននិយាយដែរថា៖
សុខុមាលភាពរបស់ស្វាមួយក្បាលនោះ អាចនឹងរងផលប៉ះពាល់ ប្រសិនបើទំនាក់ទំនងរបស់អ្នកស្រី Adie និងវានៅតែបន្ដ។ ហើយណាមួយ វាផ្ដោតទៅលើមនុស្សខ្លាំងពេក នោះវានឹងត្រូវគ្នីគ្នារបស់វាមិនសូវគោរព ដូច្នេះយើងគ្រាន់តែចង់ឲ្យវាក្លាយជាសត្វធម្មតាតាមដែលអាចធ្វើទៅបានប៉ុណ្ណោះ៕
ប្រភព: Ladbible
សូមទស្សនារូបភាពខាងក្រោម៖


