មន្ត្រីជំនាញដកហូតអាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ២១តោន ពីទីផ្សារកន្លងមកត្រូវបានកម្ទេចចោល

//s9.kh1.co/e3/e3e80e65c17737b725c3d5ca32ea29e4f2a72b33.jpg
សង្គម

 ២១-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មន្ត្រីជំនាញដកហូតអាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ២១តោន ពីទីផ្សារកន្លងមក ត្រូវបានយកទៅកម្ទេចចោលទាំងអស់តែម្តង។

ភ្នំពេញ៖ នាពេលថ្មីៗនេះ មន្ត្រីជំនាញដកហូតអាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ២១តោន ពីទីផ្សារកន្លងមកត្រូវបានកម្ទេចចោល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដោយមានការឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានសហការជាមួយអាជ្ញាធរមូលដ្ឋានរបស់សាលាខណ្ឌដង្កោ បានធ្វើការកំទេចចោលអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៧០១ ប៊ីដុង ដែលស្មើនឹង ២១,០៥២ លីត្រ ដែលបានមកពីការចាប់ និងដកហូតតាមបណ្ដាទីផ្សារកន្លងមក ស្ថិតនៅទីលានចាក់សំរាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អាស្រ័យហេតនេះ សូមបងប្អូនទាំងអស់គ្នាបានជ្រាបជាព័ត៍មាន និងមានប្រុងប្រយ័ត្នចំពោះវីរុសកូវីដ១៩ ដែលកំពុងតែគម្រាមកំហែងដល់សុខភាពប្រជាជនទាំងអស់គ្នាផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សកម្មភាពមន្ត្រីជំនាញ កម្ទេចអាល់កុលក្លែងក្លាយចោល

Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T