សួនសត្វនៅអាហ្វ្រិកខាងត្បូង ឲ្យភ្ញៀវទេសចរចូលក្នុងទ្រុងកញ្ចក់ ដើម្បីបានឃើញតោឲ្យកាន់តែជិត (មានវីដេអូ)

//s9.kh1.co/ae/ae3f1a96de4dac6887cf4c6e2f9936c3f1427004.jpg
សង្គម

 ២០-សីហា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

ដែនដម្រកសត្វតោមួយកន្លែងឈ្មោះថា GG នៅឯទីប្រជុំជន Harrismith បានបង្កើតនូវវិធីមួយ ដើម្បីជួយឲ្យភ្ញៀវទេសចរមានភាពកាន់តែស្និទ្ធស្នាលជាមួយនឹងតោធំៗ។

អាហ្វ្រិកខាងត្បូង៖ ដែនដម្រកសត្វតោមួយកន្លែងឈ្មោះថា GG នៅឯទីប្រជុំជន Harrismith បានបង្កើតនូវវិធីមួយ ដើម្បីជួយឲ្យភ្ញៀវទេសចរមានភាពកាន់តែស្និទ្ធស្នាលជាមួយនឹងតោធំៗ ដោយពួកគេអាចឈរទស្សនាបានតាម​រយៈក្នុងទ្រុងកញ្ចក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកថតរូប និងជានាយកនៃអង្គការមិនរកប្រាក់ចំណេញ គឺអ្នកស្រី Suzanne Scott អាយុ៥៣ឆ្នាំ បានឲ្យដឹងថា ខាងជម្រកសត្វតោ បានផ្ដល់ជូននូវបទពិសោធន៍នេះទៅដល់ភ្ញៀវទេសចរអស់​រយៈពេលជិតពីរឆ្នាំមកហើយ ដោយមានសុវត្ថិភាពទាំងភ្ញៀវទេសចរ និងសត្វតោ។ ហើយទ្រុងកញ្ចក់វិញ ត្រូវបានត្រួតពិនិត្យពីវិស្វករជាប្រចាំ ដើម្បីធានាថា វាអាចផ្ទុកទម្ងន់ដោយសុវត្ថិភាព ប្រសិនបើសត្វតោលោតហក់ពីលើវាផងដែរ។

យ៉ាងណាមិញ ជម្រកសត្វតោនេះ គឺសព្វថ្ងៃពឹងផ្អែកលើការបរិច្ចាគប៉ុណ្ណោះ ដែលផ្ដល់នូវប្រាក់ចំណូលតិចតួច ក្នុងការជួយចិញ្ចឹម និងការពារសត្វតោ។ ហើយគេក៏រំពឹងដែរថា សត្វផ្សេងៗទៀតចំនួន១៧ក្បាល នឹងមកដល់នៅចុងឆ្នាំ២០២១នេះ ដែលបច្ចុប្បន្នជម្រកសត្វតោ កំពុងដំណើរការជួយសង្គ្រោះពីសួនសត្វដែលបិទទ្វារនៅមជ្ឈឹមបូព៌ា៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T