មនុស្សប្រុស ពេលខឹងពិបាកលួងជាងមនុស្សស្រី អញ្ចឹងតើត្រូវធ្វើបែបណា?

//s9.kh1.co/f0/f0db5999af33450bfa82c2e6533ccc73b782dcd5.jpg
នារី

 ១៩-សីហា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

វាជាការពិត នៅពេលដែលមនុស្សប្រុសខឹងម្តងៗ គឺពិតជាពិបាកលួងលោមជាងមនុស្សស្រីទៅទៀត ប៉ុន្តែវិធិសាស្ត្រទាំងនេះ អាចជួយមនុស្សស្រី ក្នុងការលួងលោមមនុស្សប្រុសឱ្យបាត់ខឹងបាន។

យល់ដឹង៖ ជាទូទៅមនុស្សស្រីតែងតែឆាប់ខឹងក៏ពិតមែន ក៏ប៉ុន្តែពួកគេក៏ងាយស្រួល ក្នុងការឱ្យមនុស្សប្រុសលួងលោមដែរ ដោយឡែកចំពោះមនុស្សប្រុសវិញ ពួកគេមិនងាយនឹងខឹងផ្តេសផ្តាសឡើយ ប៉ុន្តែប្រសិនបើគេខឹងហើយនោះ មនុស្សស្រីច្បាស់ជាពិបាកលួងលោម ជាក់ជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ មនុស្សស្រីប្រសិនបើធ្វើឱ្យមនុស្សប្រុសខឹងហើយនោះ អ្នកច្បាស់ជាពិបាកបន្តិចហើយ ក្នុងការលួងលោមគេ ឱ្យបាត់ខឹងនឹងអ្នក ប៉ុន្តែវិធីសាស្ត្រខាងក្រោមនេះ បើអ្នកធ្វើ វានឹងងាយស្រួលសម្រាប់អ្នក ក្នុងការលួងលោមឱ្យមនុស្សប្រុស ឆាប់បាត់ខឹងនឹងអ្នក។

មនុស្សប្រុស ពេលខឹងពិបាកលួងជាងមនុស្សស្រី អញ្ចឹងតើត្រូវធ្វើបែបណា?

១. ទុកពេលវេលាឱ្យគេនៅម្នាក់ឯង

រូបតំណាង
រូបតំណាង

នៅពេលដែលមនុស្សប្រុសខឹង មនុស្សស្រីគួរតែទុកពេលវេលាឱ្យពួកគេនៅម្នាក់ឯង ដើម្បីរំងាប់អារម្មណ៍ ព្រោះប្រសិនបើមនុស្សស្រី ចូលទៅលួងលោមភ្លាមៗនោះ គឺវាមិនត្រឹមតែមិនត្រឹមតែធ្វើឱ្យមនុស្សប្រុសបាត់ខឹងទេ តែអាចនឹងធ្វើឱ្យមានការឈ្លោះប្រកែកគ្នាខ្លាំង ជាក់ជាមិនខាន ហេតុនេះហើយ អ្នកគួរតែទុកពេលវេលាឱ្យគេ បាននៅម្នាក់ឯងបន្តិច រួចចាំទៅលួងលោមតាមក្រោយ ទើបជាវិធីសាស្ត្រដ៏ល្អបំផុត ដែលមនុស្សស្រីគ្រប់រូបត្រូវធ្វើ។

២. សុំទោស ហើយយល់ព្រមទទួលកំហុស

រូបតំណាង
រូបតំណាង

មនុស្សប្រុស មិនចេះតែខឹងផ្តេសផ្តាសនោះទេ បើមនុស្សស្រីមិនបានធ្វើអ្វីខុសនោះ អញ្ចឹងហើយ នៅពេលដែលមនុស្សប្រុសខឹង អ្វីដែលអ្នកត្រូវធ្វើនោះ គឺការយល់ព្រមទទួលកំហុស ហើយសុំទោសនូវអ្វី ដែលបានធ្វើ លើសពីនេះ បើទោះបីមនុស្សប្រុស ខឹងខ្លាំងប៉ុណ្ណាក៏ដោយ ក៏គេអាចចិត្តទន់វិញបាន ជាមួយនឹងការព្រមទទួលកំហុសរបស់អ្នកដែរ។ ព្រោះថាមនុស្សប្រុស ពួកគេក៏ដឹងដែរថា មនុស្សស្រីមិនងាយនឹងនិយាយសុំទោស ដាក់មនុស្សប្រុសមុននោះទេ បើនិយាយ មានន័យថាមនុស្សស្រី ដឹងពីកំហុសរបស់ខ្លួនឯងហើយ។

៣. ឱបគេហើយនិយាយថាស្រលាញ់

រូបតំណាង
រូបតំណាង

មិនថាមនុស្សស្រីធ្វើឱ្យមនុស្សប្រុសខឹងខ្លាំង ហើយពិបាកនឹងលួងលោមខ្លាំងប៉ុណ្ណានោះទេ ប្រសិនបើមនុស្សស្រីឱបគេ ហើយនិយាយពាក្យថាស្រលាញ់ ទៅកាន់មនុស្សប្រុសនោះ ទោះកំហឹងធំប៉ុនមេឃក៏ដោយ ក៏រលាយបាត់អស់ ដោយសារតែការឱប និងការនិយាយពាក្យថាស្រលាញ់ របស់មនុស្សស្រីដែរ។ ដូច្នេះហើយ វិធីសាស្ត្រនេះ អាចនឹងប្រសិទ្ធភាពខ្លាំងសម្រាប់មនុស្សស្រី ទុកលួងលោមមនុស្សប្រុស នៅពេលដែលខឹងម្តងៗ។

៤. ធ្វើអ្វីឱ្យគេសប្បាយចិត្ត

រូបតំណាង
រូបតំណាង

មនុស្សប្រុសនៅពេលដែលខឹង គឺពិតជាពិបាកលួងខ្លាំងណាស់ ហេតុនេះហើយ នៅពេលដែលមនុស្សប្រុសខឹងម្តងៗ មនុស្សស្រីគួរតែព្យាយាម ធ្វើអ្វីមួយដែលអាចឱ្យគេសប្បាយចិត្តបាន ដូចជាធ្វើម្ហូបឆ្ងាញ់ៗ ប្រឹងម្ញិកម្ងក់ដាក់គេជាដើម ទោះគេខឹងអ្នកប៉ុណ្ណាក៏ដោយ ក៏វិធីសាស្ត្រនេះ អាចធ្វើឱ្យគេបាត់ខឹង ដោយឯងៗជាក់ជាមិនខាន ព្រោះមនុស្សប្រុសភាគច្រើន តែងតែចាញ់មនុស្សស្រី ត្រង់ការម្ញិកម្ញក់នេះហើយ៕

ប្រភព lovedevani

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T