ប្រឡាយទឹកមួយកន្លែង បានប្រែទៅជាពណ៌ខៀវស្រងាត់យ៉ាងអាថ៌កំបាំង រកមូលហេតុមិនទាន់ឃើញ

//s9.kh1.co/32/3247dfa0bffdb21bfa11206fa6a50cd61ddd40d5.jpg
សង្គម

 ១៧-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ទីភ្នាក់ងារបរិស្ថានបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេត ប៉ុន្តែគេគ្មានភស្ដុតាងបញ្ជាក់ថា វាមានគ្រោះថ្នាក់ដល់សត្វព្រៃនោះទេ។

អង់គ្លេស៖ ការស៊ើបអង្កេតកំពុងដំណើរការ បន្ទាប់ពីទឹកប្រឡាយមួយកន្លែងប្រែទៅជាពណ៌ខៀវ។ ការផ្លាស់ប្ដូរពណ៌ទឹកប្រឡាយ Canons Brook នៅក្រុង Harlow តំបន់ Essex កើតឡើងកាលពីចុងសប្ដាហ៍។ កសិដ្ឋានមួយនៅក្បែរនោះបាននិយាយថា វាមិនមែនជាលើកទីមួយទេ ដែលរឿងនេះបានកើតឡើង ហើយវាពិតជាគួរឲ្យបារម្ភណាស់ ព្រោះខ្សែទឹកនេះគឺជាប្រភពទឹកសម្រាប់ដំណាំ ហើយក្មេងៗនិងសត្វចិញ្ចឹមបានទៅលេងនៅក្នុងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារបរិស្ថានបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេត ប៉ុន្តែគេគ្មានភស្ដុតាងបញ្ជាក់ថា វាមានគ្រោះថ្នាក់ដល់សត្វព្រៃនោះទេ។ ប្រឡាយនេះនឹងហូរចូលទៅទន្លេ  River Stort ដូចនេះវាកំពុងតែបំពុលតំបន់ដ៏ធំមួយ ជាមួយសារធាតុដែលមិនស្គាល់ នេះបើយោងតាមសម្ដីរបស់លោក Elliot Wollen អ្នកគ្រប់គ្រងកសិដ្ឋានសហគមន៍ Herts និង Essex។

លោកបាននិយាយថា វាមិនមែនជាឧប្បត្តិហេតុជាលើកដំបូងទេ ហើយនៅពេលមុនៗ វាធ្លាប់ចេញពណ៌លឿង ផ្កាឈូក និងក្រហម។ លោក Wollen បានបន្តថា កសិដ្ឋានបានប្រើប្រាស់ខ្សែទឹកនេះសម្រាប់ដំណាំ។ កសិដ្ឋានបានឈប់ប្រើទឹកពីផ្នែកខាងនោះ ហើយបានផ្លាស់ទៅខាងលើ ដើម្បីទាញយកទឹកប្រើប្រាស់៕

ទឹកប្រឡាយបានប្រែទៅជាពណ៌ខៀវ យ៉ាងចម្លែក
ទឹកប្រឡាយបានប្រែទៅជាពណ៌ខៀវ យ៉ាងចម្លែក
ទឹកប្រឡាយបានប្រែទៅជាពណ៌ខៀវ យ៉ាងចម្លែក
ទឹកប្រឡាយបានប្រែទៅជាពណ៌ខៀវ យ៉ាងចម្លែក
កាលពីលើកមុន វាបានប្រែទៅជាពណ៌ផ្កាឈូក
កាលពីលើកមុន វាបានប្រែទៅជាពណ៌ផ្កាឈូក

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T