មនុស្សដែលបែកគ្នាហើយ អាចត្រូវគ្នាវិញបាន លុះត្រាតែពួកគេមានមូលហេតុទាំងនេះ

//s9.kh1.co/7b/7b68e486bdd29de907f5eef2fb7c60f1fba4f5de.jpg
នារី

 ១៦-សីហា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

មនុស្សពីរនាក់ដែលបែកគ្នាហើយ មិនថាអស់រយៈពេលយូរខ្លាំងប៉ុណ្ណាទេ ពួកគេនៅតែអាចវិលមកត្រូវរ៉ូវគ្នាវិញបាន ប៉ុន្តែលុះត្រាតែពួកគេទាំងពីរមានមូលហេតុទាំងនេះដូចគ្នា។

ស្នេហា៖ មនុស្សពីរនាក់បានជួបគ្នា ហើយបានស្រលាញ់គ្នាវាគឺជានិស្ស័យ តែវាក៏មិនបានន័យថា មិនព្រាត់គ្នានោះទេ ប្រសិនបើនិស្ស័យនោះត្រូវបានអស់ ម្យ៉ាងវិញទៀត បើនិស្ស័យស្នេហ៍ពួកគេ នៅតែមិនទាន់អស់ទេនោះ ពេលវេលានឹងនាំមនុស្សពីរនាក់ដែលធ្លាប់ស្រលាញ់គ្នា វិលមកស្រលាញ់គ្នាវិញម្តងទៀតជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាជាការពិត ដែលមនុស្សពីរនាក់ បែកគ្នាហើយ ពួកគេក៏នៅតែអាចមានឱកាស នឹងវិលមកជួបជុំគ្នាម្តងទៀតបានដែរ ប្រសិនបើពួកគេ មានមូលហេតុមួយចំនួនដូចគ្នា មិនថាពួកគេបែកគ្នាអស់រយៈពេលយូរប៉ុណ្ណាទេ ពួកគេក៏នៅតែអាចវិលមកស្រលាញ់គ្នាវិញបាន ហើយកាន់តែស្រលាញ់គ្នា លើសមុនទៀតផង។

មនុស្សដែលបែកគ្នាហើយ អាចត្រូវគ្នាវិញបាន លុះត្រាតែពួកគេមានមូលហេតុទាំងនេះ៖

១. នៅមានចិត្តស្រលាញ់គ្នា

រូបតំណាង
រូបតំណាង

មិនថាបែកគ្នា អស់រយៈពេលយូរប៉ុណ្ណានោះទេ មនុស្សពីរនាក់នៅតែអាច​ វិលត្រឡប់មកជួបជុំគ្នាវិញបាន ប្រសិនបើមនុស្សពីរនាក់ នៅតែនឹក និងនៅតែមានចិត្តស្រលាញ់គ្នានោះ វាមិនមានអ្វីដែលជាបញ្ហានោះទេ សំខាន់ឱ្យតែមនុស្សពីរនាក់ ចាប់ដៃគ្នាសារជាថ្មី ហើយប្រឹងថែរក្សាទំនាក់ទំនងស្នេហានោះ ឱ្យមានភាពរឹងមាំឡើងវិញ ច្បាស់ណាស់ថាមនុស្សពីរនាក់ ដែលធ្លាប់តែបែកគ្នាហើយម្តងនោះ គឺពួកគេប្រាកដជាអាចដើរដល់ថ្ងៃអនាគតជាមួយគ្នាបាន។

២. មិនអាចរស់នៅដោយអត់គ្នា

រូបតំណាង
រូបតំណាង

មនុស្សពីរនាក់ ដែលធ្លាប់បែកគ្នាហើយ ប្រសិនបើចង់ត្រឡប់មកស្រលាញ់គ្នាម្តងទៀតនោះ លុះត្រាតែមនុស្សពីរនាក់មានសេចក្តីក្លាហាន ហើយកុំគិតថាខ្លួនអន់ ដែលប្រឈមមុខនឹងការពិត ដោយមិនអាចរស់នៅ ដោយអត់គ្នាបាន។ លើសពីនេះ កុំឱ្យភាពកំសាកនោះ ធ្វើឱ្យម្នាក់ៗ មានការស្តាយក្រោយឱ្យសោះ ម្យ៉ាងវិញទៀត បើរស់នៅអត់គ្នាមិនបាន គួរណាតែប្រាប់គ្នាទៅវិញមក នោះអ្វីៗនឹងល្អប្រសើរឡើង ហើយមនុស្សពីរនាក់ ប្រាកដជាអាចវិលត្រឡប់ មកស្រលាញ់គ្នាវិញបានម្តងទៀតជាមិនខាន។

៣. ចេះអត់ឱននិងអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក

រូបតំណាង
រូបតំណាង

ប្រសិនបើចង់ត្រឡប់ មកត្រូវរ៉ូវគ្នាវិញបាន លុះត្រាតែមនុស្សពីរនាក់ ចេះអភ័យទោស និងចេះអត់ឱនឱ្យគ្នាទៅវិញទៅមក ចំពោះនូវទង្វើដែលធ្លាប់បានធ្វើដាក់គ្នា ឱ្យទទួលរងនូវការឈឺចាប់ នាពេលកន្លងមកនេះ។ ហេតុនេះហើយ បើមនុស្សពីរនាក់ ចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ទោះបែកគ្នារាប់ឆ្នាំក៏ដោយ ក៏មនុស្សពីរនាក់នៅតែអាចវិលត្រឡប់ មកចាប់ផ្តើមជាថ្មី​ ជាមួយគ្នាបាន ហើយរឹតតែស្រលាញ់និងយល់ចិត្តគ្នា ជាងមុនទៀតផង។

៤. ម្នាក់ៗចងចាំតែរឿងរ៉ាវល្អៗពីគ្នា

រូបតំណាង
រូបតំណាង

បើម្នាក់ៗចងចាំតែរឿងរ៉ាវដែលអាក្រក់ៗពីគ្នានោះ ច្បាស់ណាស់ថាទោះនៅមានចិត្តស្រលាញ់គ្នាក៏ដោយ ក៏មនុស្សពីរនាក់ មិនអាចសម្រេចចិត្ត មកត្រូវរ៉ូវគ្នាវិញបានដែរ។ លុះត្រាតែមនុស្សពីរនាក់ អាចបំភ្លេចនូវអ្វីដែលអាក្រក់ៗពីគ្នា ហើយចងចាំតែរឿងរ៉ាវល្អៗ ជាមួយគ្នានោះ មនុស្សពីរនាក់នឹងអាចចាប់ផ្តើមសារជាថ្មី ជាមួយគ្នាបានយ៉ាងរលូន៕

ប្រភព thehealthy

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T