កប់ហ្មង តារាប្រុសស្រីទាំង៤ រូបនេះ មានថ្លៃខ្លួនថ្លៃជាងគេ នៅក្នុងការផ្សាយពាណិជ្ជកម្មម្តងៗ

//s9.kh1.co/9a/9af82e0dad797acde70f05b8315f7258e78fe078.png
តារា & កម្សាន្ដ

 ១៧-សីហា-២០២១ ១២ល្ងាច · ៤ ឆ្នាំមុន

កាសែតសេដ្ឋកិច្ចដ៏ធំមួយ បានជ្រើសរើស V YoonA Jennie និង Suzy ជាតារា ដែលមានតម្លែថ្លៃខ្លួនថ្លៃជាងគេ នៅក្នុងការផ្សាយពាណិជ្ជកម្មម្តងៗ

កូរ៉េខាងត្បូង ៖ យោងតាម 'Báo Lao Động' ដែលជាកាសែតប្រចាំថ្ងៃការងារ និងសេដ្ឋកិច្ច ឈានមុខគេដែលត្រូវបានអាន និងចែកចាយយ៉ាងទូលំទូលាយ នៅវៀតណាម បានជ្រើសរើស V សមាជិកក្រុម BTS YoonA សមាជិកក្រុម SNSD Jennie សមាជិកក្រុម BLACKPINK និង Bae Suzy គឺជាតារា ដែលមានតម្លែថ្លៃខ្លួនថ្លៃជាងគេ នៅក្នុងការពាណិជ្ជកម្មម្តងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ កាសែតនេះបាននិយាយថា “ដោយឥទ្ធិពលរបស់ពួកគេ និងអ្នកគាំទ្រមួយចំនួនធំ Jennie (BLACKPINK) V (BTS) Suzy និង YoonA (SNSD) បានជួយម៉ាកផលិតផល ដែលពួកគេតំណាងឱ្យ ទទួលបានការលក់ដ៏ច្រើនលើសលុប”។

ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងការរៀបរាប់ខាងក្រោម ៖

១. V សមាជិកក្រុម BTS

V គឺជា Idol ដែលមានថាមពលដ៏លេចធ្លោ មិនថាសំលៀកបំពាក់ ឬគ្រឿងសំអាង ដែល V ប្រើគឺតែងតែលក់ដាច់ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ មនុស្សជាច្រើនអះអាងថា វាគឺជាវត្តមានរបស់សមាជិក BTS នៅក្នុងការផ្សាយពាណិជ្ជកម្ម ដែលបង្កើតចំណាប់អារម្មណ៍ លើផលិតផល ដោយសារតែភាពទាក់ទាញ និងថាមពលលក់ដ៏ពិសេសរបស់លោក ត្រូវបានគេចង់បានយ៉ាងខ្លាំង ពីឧស្សាហកម្មផ្សាយពាណិជ្ជកម្ម ហើយម៉ាកជាច្រើនសុបិន្ត ចង់ទទួលបានការចាប់អារម្មណ៍ពីលោកថែមទៀត។

V
V

២. Jennie សមាជិកក្រុម BLACKPINK

ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតរបស់នាង Jennie សមាជិកក្រុម BLACKPINK គឺជា idol ដែលមានឥទ្ធិពលយ៉ាងខ្លាំង ទៅលើអ្នកគាំទ្រទូទាំងពិភពលោក រាល់ពេលដែលនាងធ្វើជាគំរូ សម្រាប់ក្រុមហ៊ុន ឬម៉ាកផលិតផល នឹងលក់ដាច់ក្នុងរយៈពេលតែប៉ុន្មាននាទី ឬប៉ុន្មានម៉ោងប៉ុណ្ណោះ។

Jennie
Jennie

៣. YoonA សមាជិកក្រុម SNSD

YoonA ធ្លាប់បានបង្កើតឥទ្ធិពល “waffle maker” នៅពេលលេចមុខ នៅក្នុងកម្មវិធីមួយ និងបង្រៀនពីវិធីធ្វើអាហារពេលព្រឹកឆាប់រហ័ស ជាមួយនំ waffles បន្ទាប់ពីការសម្តែងម៉ាស៊ីន waffle បានលក់ដាច់ទូទាំងប្រទេសកូរ៉េ ដោយសារអ្នកទស្សនាសង្ឃឹមថា ពួកគេអាចធ្វើនំ waffles ដែលមានគុណភាពនៅផ្ទះដូចតារាស្រីរូបនេះ ទស្សនិកជនជាច្រើន បាននិយាយថា ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតរបស់នាង បុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ និងរូបភាពស្អាត YoonA គឺជា idol ដែលមានតម្លៃថ្លៃ នៅក្នុងពិភពផ្សាយពាណិជ្ជកម្មកូរ៉េ។

YoonA 
YoonA 

៤. Bae Suzy

Bae Suzy ត្រូវបានគេស្គាល់ថាជា “ស្នេហាដំបូងរបស់ប្រជាជាតិ” Suzy គឺជាតារាមួយរូប ដែលមានតម្លៃថ្លៃបំផុតនៅក្នុង K-biz នាងថែមទាំងបានជួយ ឱ្យកាបូបយីហោថ្មី លក់ដាច់នៅពេលនាងដើរតួជាតារាម៉ូដែល ហើយបច្ចុប្បន្ន Suzy បានដើរតួជា ឯកអគ្គរាជទូតប្រចាំម៉ាកធំ ៗជាច្រើន និងផលិតផលជាច្រើន ពីគ្រឿងសំអាងអាហារភេសជ្ជៈ៕

Suzy
Suzy

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T