សូមប្រយ័ត្ន! រដ្ឋបាល​រាជធានីភ្នំពេញ​ បិទខ្ទប់ទីតាំងមួយ នៅខណ្ឌច្បារអំពៅ ដើម្បីទប់ស្តាត់វីរុសកូវីដ១៩ ប្រភេទ Delta

//s9.kh1.co/b5/b5ff0984044deb96c2e4e10959271dbc511bc073.jpg
សង្គម

 ១៥-សីហា-២០២១ ១០ល្ងាច · ៣ ឆ្នាំមុន

រដ្ឋបាល​រាជធានីភ្នំពេញ​បានសម្រេចចិត្តបិទទីតាំងមួយនៅក្នុង ខណ្ឌច្បារអំពៅ ដើម្បីទប់ស្កាត់វីរុសកូវីដ១៩ បម្លែងខ្លួនថ្មីប្រភេទ (Delta)។

ភ្នំពេញ៖ នាពេលថ្មីៗនេះ រដ្ឋបាល​រាជធានីភ្នំពេញ​បានសម្រេចចិត្តបិទទីតាំងមួយនៅក្នុង ខណ្ឌច្បារអំពៅ ដើម្បីទប់ស្កាត់វីរុសកូវីដ១៩ បម្លែងខ្លួន (Delta)

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក រដ្ឋបាល​រាជធានីភ្នំពេញ​ បានធ្វើការបិទខ្ទប់កំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយក្នុង ស្ថិតនៅភូមិយកបាត្រ និងភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។

អាស្រ័យហេតុនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានក្រើនរំលឺកជាច្រើនលើកច្រើនសារ ដល់ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនកុំភ្លេចខ្លួនអោយសោះ ត្រូវចេះផ្លាស់ប្តូរទំលាប់រស់នៅរបស់ខ្លួន ក្នុងស្ថានភាពជំងឺឆ្លងបែបនេះ៕

សូមចូលអានព័ត៌មានលម្អិតខាងក្រោម៖

ព័ត៌មានលម្អិត
ព័ត៌មានលម្អិត
ព័ត៌មានលម្អិត
ព័ត៌មានលម្អិត
ព័ត៌មានលម្អិត
ព័ត៌មានលម្អិត
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/ed/edf6ce34cdaf9baf5963c79996287d1f86e975de.jpg

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះមកទស្សនកិច្ចនៅរោងចក្រកែច្នៃផលិតផលអាហារ និងបំលែងសាច់មាន់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដើម្បីលើកកម្ពស់ចំណេះដឹងពីអាហារសុវត្ថិភាព

 ១៨-ឧសភា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T