សូម្បីបុរសដែលរស់នៅក្នុងរូងភ្នំជាង២០ឆ្នាំក៏ខ្លាចកូវីដដែរ ដោយប្រញាប់ទៅចាក់វ៉ាក់សាំងយ៉ាងលឿន

//s9.kh1.co/ec/ece7bcff5e877996683878f9a7a630ea8cc6a21d.jpg
សង្គម

 ១៥-សីហា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់អាយុ៧០ឆ្នាំ បានប្រើប្រាស់ជីវិតរបស់គាត់អស់​រយៈពេលជាង២០ឆ្នាំមកហើយ ដោយការរស់នៅក្នុងរូងភ្នំ។

ស៊ែប៊ី៖ បុរសម្នាក់អាយុ៧០ឆ្នាំ បានប្រើប្រាស់ជីវិតរបស់គាត់អស់​រយៈពេលជាង២០ឆ្នាំមកហើយ ដោយការរស់នៅក្នុងរូងភ្នំ។ ទន្ទឹមនឹងនេះដែរ គាត់ក៏បានប្រញាប់ប្រញាល់ធ្វើដំណើរទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Panta Petrovic បានទៅលេងស្រុកកំណើតរបស់ខ្លួននៅទីក្រុង Pirot ភាគខាងត្បូងប្រទេសស៊ែប៊ី កាលពីឆ្នាំមុន និងបានដឹងថាជំងឺកូវីដ-១៩កំពុងរាតត្បាតយ៉ាងឥតឈប់ឈរ ដែលជាហេតុធ្វើឲ្យគាត់ គិតថាធ្វើយ៉ាងណាក៏ដោយត្រូវតែចាក់វ៉ាក់សាំងការពារឲ្យបានគ្រប់ចំនួនកំណត់ឆាប់រហ័សបំផុត។

ចំពោះជីវភាពរបស់គាត់សព្វថ្ងៃវិញ គឺរស់នៅដោយពឹងផ្នែកលើការចិញ្ចឹមសត្វប៉ុន្មានក្បាល ស្ទូចត្រីតាមបឹង បរិភោគផ្សិត និងស្វែងរកអាហារតាមធុងសំរាមជាដើម។ ហើយមូលហេតុដែលជំរុញឲ្យគាត់ចាកចេញពីទីក្រុង មករស់នៅដាច់តែឯង គឺដោយសារគាត់គិតឃើញថា រស់នៅក្នុងទីក្រុងមិនមានសេរីភាពឡើយ ដែលតែងតែមានការឈ្លោះប្រកែកជាមួយប្រពន្ធ អ្នកជិតខាង ឬប៉ូលិស។ ម៉្យាងវិញទៀត រស់នៅក្នុងរូងភ្នំបែបនេះ ស្ងប់ស្ងាត់ល្អ និងមានការរំខានពីនរណាម្នាក់ទេ។

យ៉ាងណាមិញ មុនពេលផ្លាស់មករស់នៅក្នុងរូងភ្នំ គាត់ធ្លាប់ធ្វើការជាវិស្វករមេកានិច និងបានបរិច្ចាគប្រាក់ដែលគាត់មាន ប្រគល់ទៅឲ្យមូលនិធិមួយ ដើម្បីសាងសង់ស្ពានតូចៗចំនួន៣នៅក្នុងទីក្រុង។ ហើយជាចុងក្រោយ គាត់ក៏បានអំពាវនាវឲ្យប្រជាជនទាំងអស់ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នាផងដែរ៕

ប្រភព: Ladbible

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T