ប្រជាពលរដ្ឋ ដែលបានទៅធនាគារទាំង០២នេះ សូមដាក់ខ្លួនដាច់ដោយឡែក១៤ថ្ងៃ

//s9.kh1.co/d5/d53fa6bf5a506b844eaf895774b5a93ba751ce8c.jpg
សង្គម

 ១៣-សីហា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

ប៉ុន្មានថ្ងៃនេះ មានអ្នកជំងឺកូវីដ១៩ បានមកដល់ទីតាំងធនាគារ០២កន្លែងផ្សេងៗគ្នា ដែលមានទីតាំងនៅចំកណ្តាលក្រុងរាជធានីភ្នំពេញ។

ភ្នំពេញ៖ នាពេលថ្មីៗនេះ មានអ្នកជំងឺកូវីដ១៩ បានមកដល់ទីតាំងធនាគារ០២កន្លែងផ្សេងគ្នា ដែលមានទីតាំងនៅរាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅថ្ងៃទី០៤ ខែសីហា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ០៨ៈ៣៥ ដល់ ០៨ៈ៤៥ មានអ្នកជំងឺកូវីដ១៩ បានចូលទីតាំងធនាគារអេស៊ីលីដា (ACLEDA​ Bank) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ២៨ ផ្លូវមៅសេទុង(២៤៥) សង្កាត់បឹងត្របែក ខណ្ឌចំការមន និងករណីមួយទៀតនៅថ្ងៃដដែល ចាប់ពីម៉ោង ០៨ៈ៣៥ ដល់ ០៨ៈ៤៥ មានអ្នកជំងឺកូវីដ១៩ ផ្សេងទៀតបានចូលទៅទីតាំង ធនាគារABA សាខាម៉ៅសេទុង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១២៩ABC ផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។

អាស្រ័យហេតុនេះ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ធនាគារអេស៊ីលីដា
ធនាគារអេស៊ីលីដា
  ធនាគារABA
  ធនាគារABA
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T