រកមនុស្សសាកសមមករៀបការជាមួយមិនបាន! ស្រ្តីជំនួញជនជាតិចិនម្នាក់សម្រេចទិញមេជីវិតឈ្មោលបរទេសដើម្បីយកកូនជំនួសយកប្តី - Khmerload

រកមនុស្សសាកសមមករៀបការជាមួយមិនបាន! ស្រ្តីជំនួញជនជាតិចិនម្នាក់សម្រេចទិញមេជីវិតឈ្មោលបរទេសដើម្បីយកកូនជំនួសយកប្តី

https://s9.kh1.co/1e/1e99b977856e5bf54bfece93c61e20a7112f3586.jpg
ប្លែកៗ
 13-Aug-2021 4pm · 4 months ago

ពិបាកក្នុងការរកមនុស្សទុកចិត្តបានស្ដ្រីជនជាតិចិន ម្នាក់សម្រេចទិញមេជីវិតឈ្មោលក្នុងការយកកូន។

ចិន៖ ជាការពិតណាស់ Ye Hai Yang កើតនៅទីក្រុង Changchun (ខេត្តJilin ) អ្នកដឹកនាំរឿងរូបនេះបានផ្លាស់ទៅទីក្រុងប៉េកាំងដើម្បីបង្កើតអាជីពផ្ទាល់ខ្លួន នៅអាយុជិត ៣០ នាងមានអាជីពជំនួញរីកចម្រើនជាមួយយីហោគ្រឿងសំអាងផ្ទាល់ខ្លួន។

យោងតាមសារព័ត៌មាន Min News បានអោយដឹងថាអ្នកស្រី Ye Hai Yang បច្ចុប្បន្នមានអាយុ ៣៣ ឆ្នាំ នាយកប្រតិបត្តិក្រុមហ៊ុនគ្រឿងសំអាង DC Exportរូបនេះ គឺជាម្តាយទោលដ៏ល្បីល្បាញនៅលើបណ្តាញសង្គមចិន។ ដោយសារមិនអាចស្វែងរកមនុស្សដែលត្រឹមត្រូវដើម្បីរៀបការជាមួយបាន ស្ត្រីជាអ្នកជំនួញ Ye Hai Yang បានជ្រើសរើសទៅបរទេសដើម្បីទិញមេជីវិតឈ្មោល ជាមួយនឹងការសម្រេចចិត្តរបស់នាង ត្រូវបានមនុស្សជាច្រើនជំទាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=640,h=388,q=100/df/dfacc3f42d0006e3bdf51819efe03b911d1b4903.jpg
Ye Hai Yang និង កូនស្រី

មុននោះ នាងបានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងសាច់រឿងចំណាយ  ៧៧,០០០ ដុល្លារ ដើម្បីទិញមេជីវិតឈ្មោលដែលមានគុណភាពខ្ពស់តាមជម្រើសរបស់នាងនៅបរទេស។ នៅឆ្នាំ ២០១៧ នាងបានទៅអាមេរិកដើម្បីទិញមេជីវិតឈ្មោលដោយជ្រើសរើសគំរូត្រឹមត្រូវដោយផ្អែកលើទម្ងន់កម្ពស់ការអប់រំនិងកំណត់ត្រារូបរាងរបស់អ្នកលក់។ នៅទីបញ្ចប់ Ye បានជ្រើសរើសមេជីវិតឈ្មោលរបស់បុរសមានភ្នែកពណ៌ត្នោត សម្បុរសនិងស្បែកសដែលមានចរិតខាងក្រៅក្នុងតម្លៃ ៧៧,០០០ ដុល្លារ។

https://s9.kh1.co/__image/w=560,h=840,q=100/44/44ae6663a21d99cff2c6af0edbdee703db859b50.jpg
Ye Hai Yang និង កូនស្រី

ទន្ទឹមនឹងនេះ នៅឆ្នាំ ២០១៨ កូនស្រីទី ១ ឈ្មោះ Doris បានកើតដោយផ្ទុកឈាមចំនួន ៥  អាយុកាន់តែច្រើននាងកាន់តែទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អនឡាញចិន ដោយសាររូបសម្រស់ស្រស់ស្អាតបែបលោកខាងលិច។ នៅលើបណ្តាញសង្គមជារឿយៗ Ye  តែងតែចែករំលែករូបភាពនៃជីវិតប្រចាំថ្ងៃរបស់ម្តាយនិងកូនស្រី។

យ៉ាងណាមិញ នៅឆ្នាំនេះ Ye បានប្រកាសម្តងទៀតថានាងមានកូនទីពីរតាមរបៀបស្រដៀងគ្នា។ នៅថ្ងៃទី ២៦ ខែកក្កដាម្តាយដែលនៅលីវរូបនេះ បាននិយាយថានាងបានចំណាយជិត ៣ ម៉ឺនដុល្លារលើគំរូមេជីវិតឈ្មោលពីបុរសជនជាតិរុស្ស៊ី ដោយទារកស្រីម្នាក់នេះមានអាយុជាង ៣ ខែហើយ។

https://s9.kh1.co/__image/w=650,h=442,q=100/b9/b95a40e043c3a264251e5ac55a6c8ba71d4ffe73.jpg
Ye Hai Yang និង កូនស្រី

ទោះយ៉ាងណា នាងមិនទាន់ត្រៀមខ្លួនរៀបការទេហើយចាត់ទុកថាការស្វែងរកដៃគូជីវិតសម្រាប់ទំនាក់ទំនងរយៈពេលវែងមិនមែនជាកិច្ចការងាយស្រួលនោះទេ។ ក្នុងនោះYe Hai Yang ក៏បានបន្ថែមថា នាងនឹងព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យកូនសប្បាយចិត្តនិងបញ្ជាក់ពីជម្រើសរបស់នាង ក្នុងការមានកូនមិនមែនរៀបការត្រឹមត្រូវទេ ប្រសិនបើសង្គមមិនទទួលនាងទេ Ye នឹងបញ្ជូនកូនៗទៅប្រទេសផ្សេងដើម្បីរស់នៅ៕

ប្រភព៖ZingNews

Heng Sivchean
S.C

អត្ថបទទាក់ទង