ស្នេហ៍ខុសជំនាន់! លោកយាយរូបនេះ សម្រេចភ្ជាប់ពាក្យជាមួយបុរសវ័យក្មេង ដែលមានអាយុខុសគ្នាដល់ទៅ៣៧ឆ្នាំ

//s9.kh1.co/3e/3e241a8a6ca3b24e1b3754743bdcc44583f29890.jpg
សង្គម

 ១៣-សីហា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

លោកយាយអាយុ៦១ឆ្នាំ និងគូស្នេហ៍អាយុ២៤ឆ្នាំ។

ចចជី៖ គូស្នេហ៍មួយគូ ដែលមានអាយុខុសគ្នាដល់ទៅ៣៧ឆ្នាំ បានភ្ជាក់ពាក្យនឹងគ្នាកាលពីថ្មីៗនេះ ក្រោយពីស្គាល់ចិត្តថ្លើមគ្នាអស់រយៈពេល១ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកយាយ Cheryl McGregor អាយុ៦១ឆ្នាំ និងដៃគូរបស់គាត់ Quran McCain អាយុ២៤ឆ្នាំ មកពីប្រទេសចចជី ហើយលោកយាយបានជួបគ្នាដំបូង តាំងពីខាងប្រុសមានអាយុ១៥ឆ្នាំម៉្លេះ ប៉ុន្ដែពេលនោះមិនមានមនោសញ្ចេតនាស្នេហារវាងគ្នានិងគ្នាឡើយ ដោយពួកគាត់ទាំងពីរ បានរួមការងារជាមួយគ្នានៅភោជនីយដ្ឋានអាហារសម្រន់មួយកន្លែង ដែលលោកយាយជាអ្នកគ្រប់គ្រងក្នុងហាងផ្ទាល់តែម្ដង។ លុះមកដល់ឆ្នាំ២០២០ ពួកគាត់ទាំងពីរក៏ចាប់ផ្ដើមមានអារម្មណ៍ល្អជាមួយគ្នាទៅវិញទៅមក រហូតឈានដល់ការទាក់ទងជាស្នេហា។

យ៉ាងណាមិញ សព្វថ្ងៃនេះលោកយាយ និងដៃគូរបស់គាត់ កំពុងប្រើប្រាស់ជីវិតរួមគ្នាយ៉ាងមានសេចក្ដីសុខ និងតែងតែថតវីដេអូបង្ហាញពីភាពរីករាយ បង្ហោះទៅលើបណ្ដាញសង្គម Tik Tok ដែលមានអ្នក Follow ដល់ទៅជាង៨សែននាក់។ ហើយទន្ទឹមនឹងនេះដែរ ក៏មានមតិស្អប់ខ្ពើមមួយចំនួន បានវាយប្រហារមកលើពួកគាត់ទាំងពីរ ដែលលោកយាយយល់ស្របថា វាពិតជាធ្វើឲ្យគាត់មានការឈឺចាប់ តែគាត់ក៏ព្យាយាមឈប់គិតពីវាផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T